ប្រិយមិត្តប្រាកដជាអន្ទះសាដោយសារតែបច្ចេកវិទ្យាទូរសព្ទឆ្នាំ ២០១៤ នេះមិនខាន ដោយសារតែក្រុមហ៊ុនទូរសព្ទធំៗលើលោក Apple, Samsung និង Nokia សុទ្ធតែគ្រោងនឹងបញ្ចេញអាវុធវាយលុកដណ្ដើមកាន់កាប់ទីផ្សារស្មាតហ្វូនពិភពលោក រៀងៗខ្លួន។
iPhone 6 របស់ Apple ត្រូវគេជឿថានឹងបង្ហាញវត្តមាននៅខែកញ្ញាខាងមុខនេះ ដោយមានអេក្រង់ពីរទំហំសម្រាប់ជ្រើសរើស គឺ ៤,៥ អ៊ីញ និង ៥,៥ អ៊ីញ ស្រោបដោយអាលុយមីញ៉ូមដូច iPhone 5s ដដែល។
រូបគំរូ iPhone 6
រីឯ Samsung ក៏មិនបន្ធូរដៃដែរ ដោយ Samsung រំពឹងលើស្មាតហ្វូនស៊េរីចុងក្រោយខ្លួនគឺ Galaxy S5 រូបរាងថ្មីបំពាក់ដោយបច្ចេកវិទ្យា TouchWiz 5 និង fingerprint។ Galaxy S5 គ្រោងនឹងចេញនៅថ្ងៃទី២៣ ខែកុម្ភៈនេះ។
រូបគំរូ Galaxy S5
ងាកទៅមើល Lumia 1820 របស់ Nokia វិញក៏មិនធម្មតាដែរ។ Lumia 1820 មានរូបរាងថ្មីស្រោបដោយអាលុយមីញ៉ូម និងគ្រោងចេញនៅចុងខែកុម្ភៈនេះហើយ។
រូបគំរូ Lumia 1820
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment