Sunday, February 16, 2014

អេស្ប៉ាញ ៖ Empuriabrava ជាទីក្រុងដ៏ស្រស់ស្អាត និងអស្ចារ្យមួយ របស់ប្រទេសអេស្ប៉ាញ មានទីតាំងស្ថិតនៅជាប់ឆ្នេរសមុទ្រ តំបន់ Costa Brava ភាគខាងជើងឈៀងខាងកើត ប្រទេសអេស្ប៉ាញ។
Empuriabrava ជាតំបន់ដ៏ធំមួយ ក្នុងចំណោមតំបន់ធំៗជាច្រើនទៀត នៅលើពិភពលោក អមជាមួយនឹងប្រឡាយប្រវែង ៤០គីឡូម៉ែត្រ, ទូកជាង ៥ពាន់ និងផ្ទះ ៧.៨០០ខ្នង ប្រកបទៅដោយ ទេសភាពយ៉ាងស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរណ៍ ដែលចូលចិត្តរដូវក្តៅ។
ទីក្រុង Empuriabrava ដំបូងឡើយ ត្រូវបានគេសាងសង់ឡើង នៅលើវាលភក់ ហើយត្រូវបានគេ កែប្រែជា តំបន់សម្រាប់ ភ្ញៀវទេសចរណ៍ នៅអំឡុងឆ្នាំ១៩៧០។ វាត្រូវបានគេចាត់ទុកជាតំបន់ទី៣ ដែលល្អជាងគេបំផុត នៅលើពិភពលោក ដោយតំបន់នេះ បានទាក់ទាញភ្ញៀវទេសចរណ៍ អ្នកសម្បូរទ្រព្យជាច្រើន មកពីទូទាំងពិភពលោក ។ ជនជាតិដែលសម្បូរជាងគេ នៅតំបន់នេះ មានដូចជា អាល្លឺម៉ង់ បារាំង អង់គ្លេស និងជនជាតិស្វីសជាដើម៕





ប្រភពពីhttp://www.lookingtoday.com/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,