ខេត្តព្រៃវែង ៖ បុរសម្នាក់ដែលអ្នកស្រុកអះអាងថា ជាមនុស្សឡប់ម្តងៗ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព គួរឱ្យភ្ញាក់ផ្អើល ដោយលួចគាស់ផ្នូរចូលទៅ ក្នុងបំណងរំលោភសព នាងក្រមុំនៅក្នុងមឈូស ដែលទើបនឹងកប់ថ្មីៗ តែមិនបានសម្រេចទេ ដោយសារមឈូសទាប និងចង្អៀត ហើយត្រូវឪពុកនៃសព ដែលដើរទៅពិនិត្យមើល ផ្នូររបស់កូនស្រី ប្រទះឃើញជននោះ លូនចេញពីផ្នូរ ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ។
ហេតុការណ៍ដ៏គួរឱ្យហួសចិត្តនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ កុម្ភៈ លុះដល់ម៉ោង៥ភ្លឺ ថ្ងៃទី២៣ កុម្ភៈ ក៏បែកធ្លាយនៅពេល ឪពុកសពប្រទះឃើញ ក៏ប្តឹងនគរបាលឱ្យចាប់ជននោះ នៅវេលាម៉ោង៧ព្រឹក ថ្ងៃដដែលនៅក្នុងភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ។ លោកអនុសេនីយ៍ទោ ចាន់ សារិន នាយប៉ុស្តិ៍នគរបាល ឃុំព្រៃពោន បានឱ្យដឹងថា បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងភ្លាម លោកក៏បានដឹកនាំកម្លាំង ចុះទៅកន្លែងកើតហេតុ ហើយក៏ឃាត់ខ្លួនបុរសនេះ នៅនឹងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិ បេង ឃុំព្រៃពោន ។ ជាមួយនឹងការឃាត់ខ្លួននេះ នគរបាលក៏បានដកហូត សម្ភារដែលជននេះ យកទៅធ្វើសកម្មភាពមាន ចបកាប់១ ពិល១ កាំបិតប៉័ងតោ១ ដង្កាប់១ សឺរ៉ាំង១ ។ មន្ត្រីសមត្ថកិច្ចឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួន ក៏បានកសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកកំពង់ ត្របែក ដើម្បីចាត់ការបន្តទៀត ។
នៅចំពោះមុខសមត្ថកិច្ច ជនអគតិឈ្មោះ ជិន ឈាន ហៅតឿ អាយុ៤៦ឆ្នាំ បានសារភាពគួរឱ្យកត់សម្គាល់ថា ខ្លួនមានបំណង៣ ដែលគាស់ផ្នូរនោះគឺ ១-ចូលទៅរំលោភសព ព្រោះកាលនៅរស់នាងស្រស់ស្អាតណាស់ ។ ២-មានបំណងចៀរយកសុដន់ ធ្វើជាកូនក្រក និង ៣-បូមឈាមទុកធ្វើថ្នាំ ។ បុរសរូបនេះរៀបរាប់ទៀតថា ខ្លួនគាត់បានទៅចូលរួម បុណ្យសពតាំងពីម៉ោង៧យប់ រហូតដល់ម៉ោង៨ទៅ៩យប់ ។ នាពេលលោកទេសនាចប់ អ្នកភូមិ តាជី យាយជី បែកគ្នា ទៅលំនៅឋានរៀងៗខ្លួនអស់ ។ លុះដល់ម៉ោង១០យប់ ខ្លួនក៏ចាប់ផ្តើមទៅគាស់ផ្នូរ អស់រយៈពេលជិត១ម៉ោង ទើបចូលទៅដល់សព រួចក៏សម្រាតខោអាវសពទាំងអស់ យកមកក្រៅ ហើយចាប់ផ្ដើមរំលោភ តែពុំបានសម្រេចទេ ដោយសារអស់កម្លាំង ។ បានសារភាពដោយរៀបរាប់ទៀតថា ខ្លួនបានបើកទូរស័ព្ទ មើលវីដេអូអាសអាភាស ដើម្បីឱ្យមានអារម្មណ៍ ក៏នៅតែពុំមាន ពេលនោះបានត្រឹមតែថើប និងស្ទាបប៉ុណ្ណោះ ម្យ៉ាងដោយក្ដាមឈូសតូចចង្អៀត និងអស់កម្លាំងផង ក៏ជ្រុលដេកលក់ដល់ ភ្លឺ ទើបងើបលូនចេញមកក្រៅ ដើម្បីរត់មកផ្ទះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ទាក់ទងនឹងបញ្ហានេះ លោក អ៊ឹម ម៉ ត្រូវជាឪពុកសពនិយាយថា កូនស្រីគាត់ដែលស្លាប់នេះ ឈ្មោះ ម៉េត ចរិយា អាយុ ១៧ឆ្នាំ នាងជាកូនច្បង ។ នាងមានជំងឺធ្លាក់ឈាម ហើយគាត់បានយកទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត លោកគ្រូពេទ្យប្រាប់ថា កូនគាត់មានជំងឺមហារីកគ្រាប់ឈាម ។ ទោះបីជាបែបណា គ្រូពេទ្យបានជួយមើល បានធូរស្បើយមួយគ្រាៗ ក៏យកមកផ្ទះ ។
លុះបាន៤-៥ថ្ងៃក៏ឈឺឡើងវិញ រូបគាត់បាននាំយកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង ហើយក្រុមគ្រូពេទ្យប្រាប់ថា ពុំមានលទ្ធភាពព្យាបាលទេ គាត់ក៏យកមកផ្ទះវិញ ហើយនាងក៏ស្លាប់ នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២២ កុម្ភៈ ។ លុះនៅវេលាម៉ោង៣រសៀល ទើបយកទៅបញ្ចុះ ដោយយកក្ដារធម្មតា វាយធ្វើជាមឈូស ។
ឪពុកនិយាយទៀតថា លុះព្រឹកឡើង គាត់ឆ្លៀតពេលដើរទៅមើលផ្នូរកូន ស្រាប់តែឃើញផ្នូរត្រូវ គេកកាយអស់ ហើយស្រាប់តែឃើញឈ្មោះ ជិន ឈាន នេះ លូនចេញមកក្រៅ គាត់ក៏ទៅប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនតែម្តង ។ គាត់សូមឱ្យសមត្ថកិច្ចរកខុសត្រូវ ឱ្យកូនស្រីដែលបានស្លាប់ទៅនិង គាត់ជាឪពុកផង ។ ព្រឹកថ្ងៃទី២៣ កុម្ភៈ បន្ទាប់ពីបែកធ្លាយរឿង ជនអគតិទៅគាស់ផ្នូរ នាងក្រមុំក្នុងបំណងរំលោភមក អ្នកស្រុកបានភ្ញាក់ផ្អើល ទាំងក្មេងទាំងចាស់នាំគ្នាទៅរោមមើល ផ្នូរសព ដែលម្នាក់ៗហួសចិត្ដគ្រប់គ្នា ។ ក្នុងឱកាសនោះ សមត្ថកិច្ចពិនិត្យផ្នូរសព ឃើញមានស្នាមគាស់ក្ដារ ផ្នែកខាងចុងជើង អស់មួយផ្ទាំង ដែលជននេះសម្រាប់លូនចូល ។ មិនមែនគាស់ក្ដារផ្នែកគម្របទេ ទំនងគាស់មិនចេញ ។
ឪពុកនិយាយទៀតថា លុះព្រឹកឡើង គាត់ឆ្លៀតពេលដើរទៅមើលផ្នូរកូន ស្រាប់តែឃើញផ្នូរត្រូវ គេកកាយអស់ ហើយស្រាប់តែឃើញឈ្មោះ ជិន ឈាន នេះ លូនចេញមកក្រៅ គាត់ក៏ទៅប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនតែម្តង ។ គាត់សូមឱ្យសមត្ថកិច្ចរកខុសត្រូវ ឱ្យកូនស្រីដែលបានស្លាប់ទៅនិង គាត់ជាឪពុកផង ។ ព្រឹកថ្ងៃទី២៣ កុម្ភៈ បន្ទាប់ពីបែកធ្លាយរឿង ជនអគតិទៅគាស់ផ្នូរ នាងក្រមុំក្នុងបំណងរំលោភមក អ្នកស្រុកបានភ្ញាក់ផ្អើល ទាំងក្មេងទាំងចាស់នាំគ្នាទៅរោមមើល ផ្នូរសព ដែលម្នាក់ៗហួសចិត្ដគ្រប់គ្នា ។ ក្នុងឱកាសនោះ សមត្ថកិច្ចពិនិត្យផ្នូរសព ឃើញមានស្នាមគាស់ក្ដារ ផ្នែកខាងចុងជើង អស់មួយផ្ទាំង ដែលជននេះសម្រាប់លូនចូល ។ មិនមែនគាស់ក្ដារផ្នែកគម្របទេ ទំនងគាស់មិនចេញ ។
បន្ទាប់មក ក្រុមគ្រួសារនៃសពបានអញ្ជើញ អាចារ្យទៅប្រារព្ធពិធីឱ្យធម៌ និងរៀបចំវាយក្ដារផ្ជិត បញ្ចុះសពបានត្រឹមត្រូវឡើងវិញ ។ ទាក់ទិននឹងរឿងជនអគតិឈ្មោះ ជិន ឈាន នេះ ត្រូវបានអ្នកភូមិសម្ដែង នូវការហួសចិត្ដគ្រប់ៗគ្នា និងបានរំលឹកថា ជននេះកាលពីច្រើនឆ្នាំមកហើយ ពេលម្ដាយលក់ដីស្រែ បាន៨ពាន់ដុល្លារ ធ្លាប់បានជំរិតទារលុយពីម្ដាយ យកទៅទិញខ្សែភ្លើងតពីផ្លូវ ជាតិ ចុះមកភូមិជាង២គីឡូម៉ែត្រ ។ ការតពេលនោះចំណាយលុយអស់យ៉ាងច្រើន ហើយក៏ជាជនទី១ដែរ ដែលផ្ទះមានភ្លើងអគ្គិសនីប្រើមុនគេ ។ ដោយសារតែជននេះ ហាក់មានសតិឡប់ម្តងៗ ទើបប្រពន្ធដែលរស់នៅជាមួយគ្នាមួយរយៈ រត់ចេញលែងនៅជាមួយ ហើយបច្ចុប្បន្ន នៅផ្ទះតែម្នាក់ឯងឯកោ ។ គេមិនទាន់ដឹងថា តើជននេះត្រូវកំណត់ទោសបែបណា ដែលបានបំពានលើសពនារីរូបស្រស់ ដែលនាងត្រូវបានបញ្ចុះ ក្នុងមឈូសរួចទៅហើយនោះ ៕
ប្រភពពីhttp://www.khmerload.com/
0 comments:
Post a Comment