Monday, February 3, 2014

ស្មាតហ្វូន​ជំនាន់​ក្រោយ HTC One គឺ HTC M8 ឬ HTC One 2 ឬ HTC One+ នឹង​មាន​៤​ពណ៌​សម្រាប់​ជ្រើស​រើស​តាម​ចំណង់​ចូល​ចិត្ត​របស់​អ្នក​ប្រើប្រាស់។ នេះ​បើ​យោង​តាម​គេហទំព័រ PhoneArena។
ពណ៌​ទាំង​៤​នោះ​មាន ខ្មៅ ក្រហម ខៀវ និង​ប្រផេះ ហើយ​មិន​មាន​ពណ៌​មាស​នោះ​ឡើយ។ យោង​តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា HTC One ជំនាន់​ក្រោយ​អេក្រង់ ៥ អ៊ីញ នេះ​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 និង​មាន​បច្ចេកវិទ្យា rear fingerprint scanner។

HTC M8 ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ហាញ​មុខ​នៅ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរសព្ទ​ពិភពលោក MWC នា​ចុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ ៕
កុំ​ភ្លេច​រង់ចាំ​តាម MWC ទាំងអស់​គ្នា​ណា៎ ថា​មាន​បច្ចេកវិទ្យា​អ្វីខ្លះ​ចេញ​ពេល​នោះ!

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,