Thursday, February 27, 2014

ខ្សែ​ភាពយន្ត​ដ៏​ល្បីល្បាញ និង​រក​ចំណូល​បាន​យ៉ាង​ក្រាស់ក្រែល​ក្នុង​បណ្ដា​ប្រទេស​អាស៊ី បាន​ត្រលប់​មក​វិញ​ហើយ​ជាមួយ​នឹង​សាច់​រឿង​កាន់​តែ​រន្ធត់​ព្រឺព្រួច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​មុន​ទៀត នោះ គឺ​ខ្សែ​ភាពយន្ត “3 AM” វគ្គ២។​

ខ្សែ​ភាពយន្ត ” 3 AM” វគ្គ​២​នេះ មាន​សាច់​រឿង​រន្ធត់​បី​ផ្សេង​គ្នា។ សាច់​រឿង​ទី​មួយ​គឺ “The Third Night” ដែល​និយាយ​ពី​ហេតុការណ៍​ដ៏​រន្ធត់​មួយ​ចំនួន​ដែល​កើត​ឡើង​ក្រោយ​ពី​មេ​ក្រុម​ជើង​កាង ឈ្មោះ Rang បាន​ស្លាប់។ ៣​ថ្ងៃ​បន្ទាប់​ពី​ការ​ស្លាប់​របស់​គេ Rang បាន​ត្រលប់​មក​វិញ​ដោយ​សារ​ការ​ស្លាប់​យ៉ាង​អយុត្តិធម៌។
សាច់​រឿង​ទី​២ “The Convent” ​និយាយ​ពី​សាលា​ដូន​ជី​មួយ​ដែល​ជួន​កាល​គេ​ឮ​សូរ​សំឡេង​មនុស្ស​លេង​​ព្យ៉ាណូ​ពី​វិហារ​ចាស់​មួយ។ សិស្ស​ស្រី​ៗ​ទាំង​នោះ​ជឿ​ថា​នោះ​គឺ​វិញ្ញាណ​ដូន​ជី​កំបុត​ក្បាល ហើយ​យប់​មួយ​ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ពិសោធន៍​រក​ភស្តុតាង​។
សាច់​រឿង​ទី​៣ គឺ “The Offering” ដែល​និយាយ​អំពី​ហាង​មួយ​ដែល​លក់​លុយ​ខ្មោច​ និង​តង្វាយ​សម្រាប់​មនុស្ស​ដែល​ស្លាប់។ ភាព​ភ័យ​ខ្លាច​កើត​ឡើង​ចំពោះ​អ្នក​ធ្វើ​ការ​ក្នុង​ហាង​ពីរ​នាក់ គឺ Kamond និង Tar នៅ​ពេល​ដែល​ពួក​គេ​រក​ឃើញ​ថា​ចៅហ្វាយ​របស់​ពួក​គេ​បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​បាត់​ទៅ​ហើយ។ អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​នោះ​គឺ​ថា តើ​មនុស្ស​ដែល​មាន​មុខ​ដូច​ចៅហ្វាយ​របស់​ពួក​គេ​ និង​នៅ​ជាមួយ​ពួក​គេ​ពេញ​មួយ​យប់​នោះ​គឺ​ជា​អ្នក​ណា?
តើ​សាច់រឿង​ទាំង​បី នឹង​បង្កប់​ទៅ​ដោយ​ភាព​រន្ធត់​ព្រឺព្រួច​យ៉ាង​ណា​ខ្លះ? បើ​ចង់​ដឹង​ច្បាស់​ កុំ​ភ្លេច​ចូល​រួម​ទស្សនា “3 AM” វគ្គ​២ ​ទាំង​អស់​គ្នា នៅ​រោង​ភាពយន្ត​ផ្លាទីនៀម ផ្សារ​ទំនើប​សូរិយា ដែល​នឹង​មាន​ចាប់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ នេះ​ហើយ ៕
ទស្សនា​ឈុត​ខ្លីៗ៖
ប្រភពពីhttp://news.sabay.com.kh/

Tuesday, February 25, 2014

Monday, February 24, 2014

ខេត្តព្រៃវែង ៖ បុរសម្នាក់ដែលអ្នកស្រុកអះអាងថា ជាមនុស្សឡប់ម្តងៗ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព គួរឱ្យភ្ញាក់ផ្អើល ដោយលួចគាស់ផ្នូរចូលទៅ ក្នុងបំណងរំលោភសព នាងក្រមុំនៅក្នុងមឈូស ដែលទើបនឹងកប់ថ្មីៗ តែមិនបានសម្រេចទេ ដោយសារមឈូសទាប និងចង្អៀត ហើយត្រូវឪពុកនៃសព ដែលដើរទៅពិនិត្យមើល ផ្នូររបស់កូនស្រី ប្រទះឃើញជននោះ លូនចេញពីផ្នូរ ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ។
ហេតុការណ៍ដ៏គួរឱ្យហួសចិត្តនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ កុម្ភៈ លុះដល់ម៉ោង៥ភ្លឺ ថ្ងៃទី២៣ កុម្ភៈ ក៏បែកធ្លាយនៅពេល ឪពុកសពប្រទះឃើញ ក៏ប្តឹងនគរបាលឱ្យចាប់ជននោះ នៅវេលាម៉ោង៧ព្រឹក ថ្ងៃដដែលនៅក្នុងភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ។ លោកអនុសេនីយ៍ទោ ចាន់ សារិន នាយប៉ុស្តិ៍នគរបាល ឃុំព្រៃពោន បានឱ្យដឹងថា បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងភ្លាម លោកក៏បានដឹកនាំកម្លាំង ចុះទៅកន្លែងកើតហេតុ ហើយក៏ឃាត់ខ្លួនបុរសនេះ នៅនឹងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិ បេង ឃុំព្រៃពោន ។ ជាមួយនឹងការឃាត់ខ្លួននេះ នគរបាលក៏បានដកហូត សម្ភារដែលជននេះ យកទៅធ្វើសកម្មភាពមាន ចបកាប់១ ពិល១ កាំបិតប៉័ងតោ១ ដង្កាប់១ សឺរ៉ាំង១ ។ មន្ត្រីសមត្ថកិច្ចឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួន ក៏បានកសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកកំពង់ ត្របែក ដើម្បីចាត់ការបន្តទៀត ។
នៅចំពោះមុខសមត្ថកិច្ច ជនអគតិឈ្មោះ ជិន ឈាន ហៅតឿ អាយុ៤៦ឆ្នាំ បានសារភាពគួរឱ្យកត់សម្គាល់ថា ខ្លួនមានបំណង៣ ដែលគាស់ផ្នូរនោះគឺ ១-ចូលទៅរំលោភសព ព្រោះកាលនៅរស់នាងស្រស់ស្អាតណាស់ ។ ២-មានបំណងចៀរយកសុដន់ ធ្វើជាកូនក្រក និង ៣-បូមឈាមទុកធ្វើថ្នាំ ។ បុរសរូបនេះរៀបរាប់ទៀតថា ខ្លួនគាត់បានទៅចូលរួម បុណ្យសពតាំងពីម៉ោង៧យប់ រហូតដល់ម៉ោង៨ទៅ៩យប់ ។ នាពេលលោកទេសនាចប់ អ្នកភូមិ តាជី យាយជី បែកគ្នា ទៅលំនៅឋានរៀងៗខ្លួនអស់ ។ លុះដល់ម៉ោង១០យប់ ខ្លួនក៏ចាប់ផ្តើមទៅគាស់ផ្នូរ អស់រយៈពេលជិត១ម៉ោង ទើបចូលទៅដល់សព រួចក៏សម្រាតខោអាវសពទាំងអស់ យកមកក្រៅ ហើយចាប់ផ្ដើមរំលោភ តែពុំបានសម្រេចទេ ដោយសារអស់កម្លាំង ។ បានសារភាពដោយរៀបរាប់ទៀតថា ខ្លួនបានបើកទូរស័ព្ទ មើលវីដេអូអាសអាភាស ដើម្បីឱ្យមានអារម្មណ៍ ក៏នៅតែពុំមាន ពេលនោះបានត្រឹមតែថើប និងស្ទាបប៉ុណ្ណោះ ម្យ៉ាងដោយក្ដាមឈូសតូចចង្អៀត និងអស់កម្លាំងផង ក៏ជ្រុលដេកលក់ដល់ ភ្លឺ ទើបងើបលូនចេញមកក្រៅ ដើម្បីរត់មកផ្ទះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ទាក់ទងនឹងបញ្ហានេះ លោក អ៊ឹម ម៉ ត្រូវជាឪពុកសពនិយាយថា កូនស្រីគាត់ដែលស្លាប់នេះ ឈ្មោះ ម៉េត ចរិយា អាយុ ១៧ឆ្នាំ នាងជាកូនច្បង ។ នាងមានជំងឺធ្លាក់ឈាម ហើយគាត់បានយកទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត លោកគ្រូពេទ្យប្រាប់ថា កូនគាត់មានជំងឺមហារីកគ្រាប់ឈាម ។ ទោះបីជាបែបណា គ្រូពេទ្យបានជួយមើល បានធូរស្បើយមួយគ្រាៗ ក៏យកមកផ្ទះ ។
លុះបាន៤-៥ថ្ងៃក៏ឈឺឡើងវិញ រូបគាត់បាននាំយកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង ហើយក្រុមគ្រូពេទ្យប្រាប់ថា ពុំមានលទ្ធភាពព្យាបាលទេ គាត់ក៏យកមកផ្ទះវិញ ហើយនាងក៏ស្លាប់ នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២២ កុម្ភៈ ។ លុះនៅវេលាម៉ោង៣រសៀល ទើបយកទៅបញ្ចុះ ដោយយកក្ដារធម្មតា វាយធ្វើជាមឈូស ។
ឪពុកនិយាយទៀតថា លុះព្រឹកឡើង គាត់ឆ្លៀតពេលដើរទៅមើលផ្នូរកូន ស្រាប់តែឃើញផ្នូរត្រូវ គេកកាយអស់ ហើយស្រាប់តែឃើញឈ្មោះ ជិន ឈាន នេះ លូនចេញមកក្រៅ គាត់ក៏ទៅប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនតែម្តង ។ គាត់សូមឱ្យសមត្ថកិច្ចរកខុសត្រូវ ឱ្យកូនស្រីដែលបានស្លាប់ទៅនិង គាត់ជាឪពុកផង ។ ព្រឹកថ្ងៃទី២៣ កុម្ភៈ បន្ទាប់ពីបែកធ្លាយរឿង ជនអគតិទៅគាស់ផ្នូរ នាងក្រមុំក្នុងបំណងរំលោភមក អ្នកស្រុកបានភ្ញាក់ផ្អើល ទាំងក្មេងទាំងចាស់នាំគ្នាទៅរោមមើល ផ្នូរសព ដែលម្នាក់ៗហួសចិត្ដគ្រប់គ្នា ។ ក្នុងឱកាសនោះ សមត្ថកិច្ចពិនិត្យផ្នូរសព ឃើញមានស្នាមគាស់ក្ដារ ផ្នែកខាងចុងជើង អស់មួយផ្ទាំង ដែលជននេះសម្រាប់លូនចូល ។ មិនមែនគាស់ក្ដារផ្នែកគម្របទេ ទំនងគាស់មិនចេញ ។
បន្ទាប់មក ក្រុមគ្រួសារនៃសពបានអញ្ជើញ អាចារ្យទៅប្រារព្ធពិធីឱ្យធម៌ និងរៀបចំវាយក្ដារផ្ជិត បញ្ចុះសពបានត្រឹមត្រូវឡើងវិញ ។ ទាក់ទិននឹងរឿងជនអគតិឈ្មោះ ជិន ឈាន នេះ ត្រូវបានអ្នកភូមិសម្ដែង នូវការហួសចិត្ដគ្រប់ៗគ្នា និងបានរំលឹកថា ជននេះកាលពីច្រើនឆ្នាំមកហើយ ពេលម្ដាយលក់ដីស្រែ បាន៨ពាន់ដុល្លារ ធ្លាប់បានជំរិតទារលុយពីម្ដាយ យកទៅទិញខ្សែភ្លើងតពីផ្លូវ ជាតិ ចុះមកភូមិជាង២គីឡូម៉ែត្រ ។ ការតពេលនោះចំណាយលុយអស់យ៉ាងច្រើន ហើយក៏ជាជនទី១ដែរ ដែលផ្ទះមានភ្លើងអគ្គិសនីប្រើមុនគេ ។ ដោយសារតែជននេះ ហាក់មានសតិឡប់ម្តងៗ ទើបប្រពន្ធដែលរស់នៅជាមួយគ្នាមួយរយៈ រត់ចេញលែងនៅជាមួយ ហើយបច្ចុប្បន្ន នៅផ្ទះតែម្នាក់ឯងឯកោ ។ គេមិនទាន់ដឹងថា តើជននេះត្រូវកំណត់ទោសបែបណា ដែលបានបំពានលើសពនារីរូបស្រស់ ដែលនាងត្រូវបានបញ្ចុះ ក្នុងមឈូសរួចទៅហើយនោះ ៕





ប្រភពពីhttp://www.khmerload.com/
ភ្នំពេញ៖ ថ្មីៗនេះ បន្ទាប់ពីផ្ទុះដំណឹងថា តារាសម្ដែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ កញ្ញា ពេជ្រ ថាវរ៉ា ធ្លាយរឿងមានទំនាក់ទំនង ស្នេហាលួចលាក់ ជាមួយកំពូល តារាចម្រៀង ព្រាប សុវត្ថិ រួចមក ស្រាប់តែដំណឹងគួរឲ្យ ភ្ញាក់ផ្អើលមួយទៀត សម្រាប់តារាស្រី ពេជ្រ ថាវរ៉ា គឺដោយសារតែ នៅក្នុង Facebook របស់នាង មានបង្ហោះរូបថត នាងបីកូនតូច និងមានក្មេងប្រុសម្នាក់ អាយុប្រហែលជា ២ទៅ៣ឆ្នាំ នៅក្បែរនោះ ដោយនាងបាន សរសេរបញ្ជាក់ថា "អាកូនតូច ជាកូនបងស្រី ចំណែកអាកូនធំ ជាកូនខ្ញុំ"។
សម្រាប់តារាបង្ហាញម៉ូដ ពេជ្រ ថាវរ៉ា កន្លងមក គេពុំដែលធ្លាប់លេចឮ រឿងរ៉ាវស្នេហា រវាងនាងជាមួយនឹង បុរសណាម្នាក់ឡើយ ខណៈនាងចូល ប្រឡូក ក្នុងវិស័យសិល្បៈ អស់រយៈពេលជាង ២ឆ្នាំមកនេះ។ ជាការពិតបន្ទាប់ពីនាង បានអះអាងនៅក្នុង Facebook ពេលដែលនាងបង្ហោះរូបថត កៀកកើយ ជាមួយលោក ព្រាប សុវត្ថិ ថាគ្រាន់តែជាប្ដី ក្នុងឈុតឆាកសម្ដែង រឿង "ធ្លាប់ស្រឡាញ់ខ្ញុំទេ?" កាលពីជាង១ឆ្នាំមុន ហើយក្ដី ប៉ុន្តែសម្រាប់ មន្ទិលសង្ស័យ របស់មហាជនទូទៅ នៅតែមានជាហូរហែ ព្រោះថា វាអាចស្របទៅនឹងអ្វី ដែលនាងកំពុងតែ បង្ហាញនៅពេលនេះ គឺការ មានកូនតូចម្នាក់ និងធំម្នាក់ រហូតដល់នាងសរសេរឃ្លា ភ្ជាប់ទៅនឹងរូបថតនោះ បញ្ជាក់បន្ថែមទៀតថា "កូនកុំឈឺ ម៉ាក់អាណិតកូនណាស់... គេងទៅ..ម៉ាក់ប្រញាប់ទៅធ្វើការ"។
ការសរសេរពាក្យពេចន៍បែបនេះ បានបង្កឲ្យមិត្តភ័ក្តិ នៅក្នុងមជ្ឈដ្ឋានសិល្បៈ និងនៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម Facebook បានចោទជា សំណូរសួរដេញដោលគ្នា ទៅវិញទៅមក ថាជាការពិត ឬយ៉ាងណា? ទោះបីជាពួកគេខំសរសេរជាសំណួរ សួរទៅកាន់នាងវិញ ក៏ហាក់បីដូចជា គ្មានចម្លើយពី ពេជ្រ ថាវរ៉ា ដែរ។ មហាជនបាននឹកឃើញ ទៅនឹងដំណឹងកាលពីពេលថ្មីៗ ដោយនាងបានអះអាង ប្រាប់មិត្តភ័ក្តិក្នុង Facebook ថា លោក ព្រាប សុវត្ថិ ជាប្ដីរបស់នាង ទោះបីជាមានពាក្យបកស្រាយថា គ្រាន់តែជាការសម្ដែងក៏ដោយ គេហាក់នឹកឃើញ ទៅដល់ពេលវេលា ដ៏សមរម្យមួយ សម្រាប់ទំនាក់ទំនង ស្ងាត់កំបាំងរបស់អ្នកទាំងពីរ រហូតផ្ទុះបង្ហោះរូបថតទារក និងក្មេងអាយុប្រហែល២-៣ នេះឯង។
ពាក់ព័ន្ធជាមួយនឹងការបង្ហោះ រូបថតកូនពីសំណាក់ តារាម៉ូដែល ពេជ្រ ថាវរ៉ា នៅពេលនេះ ត្រូវបាននាងបញ្ជាក់ប្រាប់ LookingTODAY នៅព្រឹក ថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា "មិនមែនជាការពិតទេ គ្រាន់តែជារូបក្មួយ ប៉ុន្តែដោយសារម៉ាក់របស់វា(កូនតូច) អត់ទំនេរ ដូច្នេះខ្ញុំត្រូវមើលថែវា ច្រើនជាងម៉ាក់វា ប្រៀបបីដូចជាកូនរបស់ខ្ញុំម្នាក់ដែរ និងជាក្មេងទី១នៅក្នុងផ្ទះ គួរឲ្យស្រឡាញ់។ បងស្រីខ្ញុំពេលកើត បានមួយខែ គាត់ត្រូវទៅធ្វើការ តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១០យប់... អ៊ីចឹងទៅគាត់អត់មានពេល មើលថែទេ មានតែខ្ញុំ ហើយអ្នកនៅក្នុងផ្ទះជាមួយគ្នា តែងនិយាយថា ម៉ាក់តូចៗ អូនឯងមកហើយ..."។
ពេជ្រ ថាវរ៉ា បានបញ្ជាក់ទៀតថា "ចំណែកកូនបង គឺជាកូនរបស់បងប្រុស រស់នៅសហរដ្ឋអាមេរិក ប៉ុន្តែរស់នៅជាមួយ បងស្រីខ្ញុំក្នុងផ្ទះជាមួយគ្នា នៅភ្នំពេញ ដោយកូនតូចឈ្មោះ "លី សុវណ្ណារាជ" និងកូនធំឈ្មោះ "សូ លីម៉េង" ដែលកូនទាំងពីរនេះ ត្រូវជាកូនរបស់បងស្រី១ និងជាកូនរបស់ បងប្រុស១។ បច្ចុប្បន្ននេះ ប្រពន្ធរបស់បងប្រុស ក៏រស់នៅភ្នំពេញ ជាមួយគ្នាដែរ (នៅជាមួយ ពេជ្រ ថាវរ៉ា) "។
ទោះបីជាបែបណា ការបង្ហោះរូបមានកូន ខាងលើនេះ ពេជ្រ ថាវរ៉ា មិនបានព្រួយបារម្ភ ពីការបាក់ស្រុតប្រជាប្រិយភាព ឬបាត់បង់ការចាប់អារម្មណ៍ ក្នុងអាជីពជាអ្នកសិល្បៈឡើយ ដោយនាងគិតថា គ្រាន់តែជាការកម្សាន្តសប្បាយ ក្នុងលក្ខណៈគ្រួសារ ព្រោះពេលបង្ហោះ ទៅម្ដាយឪពុក របស់គេទាំងពីរ នឹងបានឃើញរូបនេះ ទោះជានៅឆ្ងាយដល់ ទីណាក៏ដោយ។ យ៉ាងណាមិញ នាងហាក់ភ័យខ្លះៗ ពេលមិត្តភ័ក្តិជិតស្និទ្ធតែងតែ ផ្ដល់យោបល់ឲ្យ និងឃាត់នាង មិនឲ្យបង្ហោះរូបមានកូន ឬរូបមានផ្ទៃពោះ ទោះជារូបក្នុងការសម្ដែងរឿង ក៏ដោយ ក៏មហាជន អាចមានការយល់ ច្រឡំ និងគិតថា ពេជ្រ ថាវរ៉ា មានកូន និងប្ដីពិតមែន៕






ប្រភពពីhttp://www.lookingtoday.com/
អាម៉េរិក៖ ស្របពេលដែល សមាជទូរស័ព្ទពិភពលោក នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ទីក្រុងបាសេឡូណា Nokia បានប្រកាសចេញលក់ នូវផលិតផល ៤ ប្រភេទរបស់ Nokia ដោយក្នុងនោះក្រុមហ៊ុនបានចំណាយលុយយ៉ាងច្រើន ដើម្បីទិញពាណិជ្ជកម្មផ្តាច់មុខ នៅគេហទំព័រព័ត៌មានដ៏ល្បី CNN នៅទំព័រមុខ ដាក់បង្ហាញទូរស័ព្ទ 1520 ដែលជា Smart Phone ដ៏អស្ចារ្យសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារ ។
លោក Stephen Elop នាយកប្រតិបត្តិរង នៃក្រុមហ៊ុន Mircrosoft ទទួលបន្ទុកលើផលិតផល និងសេវាកម្ម Nokia បានលើកឡើងថា «Nokia បានភ្ជាប់អ៉ីនធឺណេតជូន បណ្តាជនប្រុសស្រីនៅទូទាំងពិភពលោក រាប់ពាន់លាននាក់រួចមកហើយ។ ដោយឡែកនៅក្នុងថ្ងៃនេះ យើងបានបង្ហាញពិភពលោកឲ្យបានឃើញ អំពីសែស្រឡាយផលិតផលថ្មីៗរបស់យើង ដែលបានបង្កើតឡើងដើម្បីឲ្យ អតិថិជនមួយពាន់លាននាក់ទៀត អាចចូលទៅប្រើប្រាស់អ៉ីនធឺណេត ដោយទទួលបាននូវបទពិសោធន៍ យ៉ាងល្អប្រសើរប្រាកដមែន»។
សូមជំរាបថា សែស្រឡាយ Nokia X ដែលមានស្មាតហ្វូន Nokia X, X+ និង Nokia XL ត្រូវបានដាក់បង្ហាញនៅក្នុង កម្មវិធីសមាជទូរស័ព្ទពិភពលោក (MWC) សម្រាប់បំពេញតម្រូវការទីផ្សារ នៃប្រទេសកំពុងអភិវឌ្ឍន៍ និងសេវាកម្មពេញលេញពី Microsoft ។


ប្រភពពីhttp://www.lookingtoday.com/
កូរ៉េ៖ តាមប្រភពព័ត៌មានកម្សាន្តកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៤ បានប្រាប់ឲ្យដឹងថា នាង Ryu Ji Hye ជាតារាម៉ូដែល ដ៏ល្បីឈ្មោះរបស់កូរ៉េ បានបង្ហាញរូបភាពសិចស៊ី នៅថ្ងៃពិធីខួបកំណើតរបស់នាង។
រូបភាពសិចស៊ីនឹងថ្ងៃពិធីខួបកំណើតនាង Ryu Ji Hye ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លំាងពីទស្សនិកជន ដែលធ្លាប់គាំទ្រនាង ដោយរូបភាពនេះនាងឆ្លៀតបញ្ចេញគល់សុដន់របស់នាង ហើយក៏ជាការដាស់អារម្មណ៍ ទស្សនិកជនផងដែរ។ មិនត្រឹមតែរូបភាពសិចស៊ីនេះ នាងក៏បង្អួតសម្រស់ជាមួយ រូបភាពជាច្រើន នៅក្នុងបន្ទប់នាង៕
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,