យូណេស្កូមកពីភាសាអង់គ្លេស
UNESCO ជាពាក្យបំព្រួញរបស់ United Nations
Educational Scientific and Cultural Organization បកប្រែជាភាសាខ្មែរថា
អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ។
អង្គការនេះជាទីភ្នាក់ងារពិសេសរបស់អង្គការសហប្រជាជាតិ ដែលបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥។ គោលបំណងរបស់
អង្គការនេះគឺបង្រួបបង្រួមអោយមានសន្តិភាព ស្ថេរភាព
ដោយលើកតំកើងមានកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំ វិទ្យាសាស្រ្ត និង វប្បធម៌
ជាពិសេសការគោរពជាសកល ដើម្បីអោយមាន យុត្តិធម៌ មានការគោរពច្បាប់ និងសិទ្ធិមនុស្ស។
យូណេសស្កូមានសមាជិក
១៩៣ ប្រទេស និង ៦ សមាគមន៍។ អង្គការនេះមានទីតាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានការិយាល័យ ចំនួន ៥០ផ្នែក
វិទ្យាស្ថាននិងមជ្ឈមណ្ឌលពិសេសៗជាច្រើន នៅទូទាំងពិភពលោក។
ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការនេះនៅឆ្នាំ
១៩៥១ ហើយបានបើកការិយាល័យនៅឆ្នាំ១៩៩១។
RSS Feed
Twitter
Wednesday, November 19, 2014
Unknown

Posted in
0 comments:
Post a Comment