Friday, October 31, 2014

ព្រះសីហនុ៖  សិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនិង សារពត៏មានឆ្នាំទី២ខេត្តកែប និងខេត្ត ព្រះសីហនុបានធ្វើសិក្ខា
សាលា រួមគ្នាមួយនៅខេត្តព្រះសីហនុដែលមានរយៈពេល២
ថ្ងៃ ដោយចាប់ពីថ្ងៃ ៣០ខែតុលា ឆ្នាំ២០១៤ ដល់ថ្ងៃ៣១ខែតុលាឆ្នាំ២០១៤ ដោយដឹកនាំ ដោយ លោកពុកលី សំណាង ដែលជាអធិ
ការ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបព្រមទាំងលោកគ្រូ គង់ ម៉ៅជាប្រធានផ្នែកទំនាក់ទំនងសង្គមខេត្តព្រះសីហនុ
និងលោកគ្រូ អ្នកគ្រូជាច្រើននាក់ទៀត។
សិក្ខាសាលានេះមានគោលបំណងដើម្បីឲ្យសិស្សានុ
សិស្ស ទាំងសងខាងផ្លាស់ប្ដូរ បទពិសោធន៍គ្នាទៅវិញទៅមកនិងពិភាក្សាគ្នានូវការបង្កើត ខ្សែភាពយន្តមួយដែល
មានចំណងជើងថាខ្លាមន្តអាគមជាពិសេសនោះគឺដើម្បីបង្កើននូវចំណងមិត្តភាពរវាងសិស្សានុសិស្សទាំងសងខាងហើយក្រៅពីការសិក្សាសិស្សានុសិស្ស ទាំងសងខាងក៏មានការ
ប្រកួតកីឡាជាលក្ខណៈមិត្តភាពផងដែរដោយមានកីឡាបាល់
ទាត់ សំរាប់បុរសចំណែកបាល់ទះសំរាប់នារី និងមានដំណើរ
កំសាន្តទៅកាន់ឆ្នេរអូរទ្រេះខេត្តព្រះសីហនុដោយមាន
ការ បរិភោគអាហារ ថ្ងៃត្រង់ រួមគ្នានិងមុជទឹកកំសាន្តយ៉ាងសប្បាយរីករាយ នៅទីនោះផងដែរ។ សិក្ខាសាលារួមគ្នានេះក៏ធ្លាប់បានធ្វើឡើងនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបក្នុងអំឡុងខែកក្កដាឆ្នាំ២០១៤ ដោយលោកគ្រូនិងសិស្សានុសិស្សខេត្តព្រះសីហនុបានធ្វើដំណើរទៅសំរាកនៅដុនបូស្កូខេត្តកែបរយៈពេល៧ថ្ងៃដោយមានការសិក្សា
រួមគ្នានិងប្រកួតកីឡាជាមួយសិស្សានុសិស្សនៅទីនោះហើយនៅថ្ងៃត្រឡប់មកវិញក៏មានដំណើរកំសាន្តរួមគ្នាទៅ
កាន់ ស្ថានសួរគ៍បូកគោនិងបានបញ្ចប់សិក្ខាសាលានៅទី
នោះ។







0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,