Thursday, June 12, 2014

ប្រភពពី​http://news.sabay.com.kh/articles/783635: ខ្សែភាពយន្ត​​ហូលីវូត​ថ្មី​មួយ​ទៀត​ ដែល​មាន​ឈ្មោះ​ថា Edge Of Tomorrow នឹង​ចាក់​ចាក់​បញ្ចាំង​នៅ រោងភាពយន្ត Platinum Cineplex ចាប់​​ពី​ថ្ងៃ​ស្អែក​នេះ​តទៅ។


លោក ឈុំ ប៊ុនលី  ដែល​ជា​បុគ្គលិក​ទីផ្សារ​របស់ Platinum Cineplex បាន​ឲ្យ​ដឹង​ថា រឿង Edge Of Tomorrow  គឺ​ខ្សែភាពយន្ត​ថ្មី​មួយ​ ដែល​និយាយ​​ពី​សង្គ្រាម​បែប​វិទ្យាសាស្ត្រ រវាង​មនុស្ស និង សត្វ​ចម្លែក ដែល​រស់​ក្នុង​ភព​ជា​មួយ​គ្នា។ ឈុត​បាញ់​បោះ​ដោយ​កាំភ្លើង​ទំនើប ជា​មួយ​និង មនុស្ស​ចម្លែក ស្នេហា និង ការ​តស៊ូ  សុទ្ធតែ​ត្រូវ​បាន បញ្ចូល​នៅ​ក្នុង​រឿង​មួយ​នេះ។
បុគ្គលិក​ទីផ្សារ រូប​នេះ​ មិន​បាន​បរិយាយ​ពី​សាច់​រឿង​ទាំង​មូល​ឲ្យ​បាន​ដឹង​ឡើយ ដោយ​ទុក​ឲ្យ​ទស្សនិកជន​ជា​អ្នក​តាមដាន​វិញ​ចុះ។ រឿង Edge Of Tomorrow  នឹង​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០១៤ នេះ​តទៅ នៅ Platinum Cineplex ។
ក្នុង​ថ្ងៃ​បើក​សម្ពោធ​កាល​ពី​ល្ងាច​មិញ​នេះ ទស្សនិកជន​​បាន​អញ្ជើញ​មក​​ទស្សនា​​ជា​ច្រើន  ហើយ​អ្នក​ទាំង​នោះ​សុទ្ធសឹងតែ​ជា​ដៃ​គូរ​ពាណិជ្ជកម្ម និង Fans ដែល​បាន​​ឈ្នះ​ក្នុង​កម្មវិធី Facebook របស់ Platinum Cineplex។

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,