រាជធានីភ្នំពេញ ៖ ជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនធំឈ្មោះ ថាវ ថាវី ហៅ ឡុង រ៉ាវី ដែលលោក អាំង មាលតី បានដោះលែងឲ្យនៅក្រៅឃុំនាពេលកន្លងមក នៅថ្ងៃទី២១ កុម្ភៈ នេះ តុលាការបានចេញដីកាជាថ្មី ដោយសម្រេចឃុំខ្លួនវិញ។
សូមបញ្ជាក់ថា ជនសង្ស័យក្នុងសំណុំរឿងគ្រឿងញៀនឈ្មោះ ថាវ ថាវី ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ធ្វើការចាប់ខ្លួនកាលពីយប់ថ្ងៃទី២០ កុម្ភៈ ក្រោមការដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី តី វិសាល។
ទាក់ទងនឹងជនសង្ស័យ ថាវ ថាវី ហៅឡុង រ៉ាវី នោះ កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ គេក៏បានរកឃើញរថយន្តម៉ាកអូឌី១គ្រឿងដែលជារបស់រូបនេះ និងជាវត្ថុតាងត្រូវដកហូតពីបទល្មើសជួញដូរគ្រឿងញៀន ដែលត្រូវលោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញយកទៅឲ្យកូនប្រសាជិះនោះ ត្រូវគេយកមកទុកចោលនៅសាលាដំបូងរាជធានីភ្នំពេញវិញ៕

0 comments:
Post a Comment