Friday, October 24, 2014


​​         ជម្ងឺវីរុសអ៊ីបូឡា កាលពីមុនត្រូវបានគេស្គាល់ថាជា ជម្ងឺក្ដៅខ្លួនមួយដែលធ្វើ អោយបាត់បង់ឈាម ខ្លាំង។ វាមានសភាពធ្ងន់ធ្ងរ និងជាញឹកញាប់គឺ សម្លាប់ជីវិតមនុស្ស។ ចាប់ផ្ដើមមានអត្រា ស្លាប់ ឈានដល់ ៩០%។ចាប់ផ្ដើមកើតឡើងដំបូងនៅភូមិដាច់ស្រយាល មួយចំនួននៅតំបន់អាហ្វ្រិក កណ្ដាល និង ខាងលិច នៅក្បែរតំបន់ព្រៃត្រូពិច។  វីរុសត្រូវបានបញ្ជូនទៅមនុស្សពីសត្វព្រៃ និងរីករាលដាលទៅមនុស្សជាភាគធំតាមរយៈការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
សត្វប្រចៀវ ក្នុងពូជអម្បូរ (Pteropodidae) ត្រូវបានចាត់ទុកថាជាមូលហេតុបង្កឲ្យមាន វីរុសអ៊ីបូឡា។អ្នកជម្ងឺដែលឈឺធ្ងន់ធ្ងរត្រូវការការថែទាំយ៉ាងខ្លាំង។ គ្មានវ៉ាក់សាំង ឬការព្យាបាលជា ផ្លូវការណាដែលមានសុពលភាពសម្រាប់ការព្យាបាលទេ។


 ១. ​ការចម្លង

អ៊ីបូឡាត្រូវបានបញ្ជូនទៅមនុស្សតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងឈាម វត្ថុរាវសារធាតុរាវនៃសរីរាង្គ និងរាងកាយនៃសត្វដែលបានឆ្លងជម្ងឺ។ នៅអាហ្វ្រិក ការឆ្លងត្រូវបាន កត់ត្រាទុកតាមរយៈការចាត់ចែងសាកសពនៃសត្វដែលមានដូចជា ស្វាឳ ប្រចៀវស៊ីផ្លែឈើ ស្វា ថនិកសត្វម្យ៉ាងស្រដៀងឈ្លូស និងកាំប្រមា ដែលសត្វទាំងនេះបានឈឺ និងស្លាប់នៅព្រៃ។ក្រោយមក អ៊ីបូឡាបានរីករាលដាលទៅក្នុងសហគមន៍តាមរយៈការចម្លងពីមនុស្សទៅមនុស្ស ជាមួយនឹងការចម្លងដែលបណ្ដាលមកពីការប៉ះពាល់ផ្ទាល់ (ស្នាមរបួស) ដែលមានឈាម សារធាតុរាវនៃសរីរាង្គរបស់អ្នកជម្ងឺ និងប៉ះពាល់ដោយប្រយោលជាមួយបរិស្ថាន ដែលឆ្លងជា មួយសារធាតុរាវទាំងនោះ។



ពិធីបញ្ចុះសពរបស់សាច់ញាតិដែលបានប៉ះពាល់ដោយផ្ទាល់នៃសាកសពនៃបុគ្គលដែលស្លាប់ ក៏អាចដើរតួនាទីសំខាន់ជាមួយការចម្លងវីរុសអ៊ីបូឡា។ បុរសដែលបានជាសះស្បើយពីជម្ងឺ ក៏នៅតែអាចចម្លងវីរុសតាមរយៈស្ពែមរបស់បុរសចាប់ពី ៧ សបា្ដហ៍ ក្រោយជាសះស្បើយ។


២.រោគសញ្ញា


  • ការលេចឡើងនៃការក្ដៅខ្លួន
  • អស់កម្លាំងខ្លាំង
  • ឈឺសាច់ដុំ
  • ឈឺក្បាល
  • ឈឺបំពង់ក
រោគសញ្ញាទាំងនេះអមជាមួយនឹងក្អួត រាក,ឡើងកន្ទួលក្រហមលើ ស្បែក ,​ប្លោកនោមនិងថ្លើមចុះខ្សោយហើយនៅក្នុងករណីខ្លះមានការហូរឈាមទាំងនៅក្នុងខ្លួន និងក្រៅខ្លួនផងដែរ។ មនុស្សអាចចម្លងជម្ងឺបាន កាលណាក្នុងឈាម និងសារធាតុរាវក្នុង ខ្លួនរបស់គេផ្ទុកវីរុស។ វីរុសអ៊ីបូឡានៅដាច់ដោយឡែកពីទឹកស្ពែមរយៈ ៦១ ថ្ងៃ ក្រោយពេលលេច ឡើងនូវជម្ងឺនៅក្នុងខ្លួនបុរសដែលបានឆ្លងវីរុស។

៣.វ៉ាក់សាំង និងការព្យាបាល


គ្មានវ៉ាក់សាំងជាផ្លូវការណាកំពុងមាន និងអាចប្រើប្រាស់បានក្នុងពេលបច្ចុប្បន្នទេ។ វ៉ាក់សាំងមួយចំនួនត្រូវបានពិសោធន៍ ប៉ុន្ដែគ្នាមួយណាអាចយកមកប្រើបាននៅឡើយទេ។ អ្នកជម្ងឺធ្ងន់ធ្ងរត្រូវការការថែទាំងយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត។ អ្នកជម្ងឺជាញឹកញាប់បាត់បង់ជាតិទឹកក្នុងខ្លួន និងត្រូវការផ្ដល់ទឹកផឹកដែលមានផ្ទុកសារធាតុ អេលីតត្រូលីត ឬ សារធាតុដែលជ្រាបចូលតាមសរសៃវ៉ែន។

៤.ការការពារ និងគ្រប់គ្រង

សត្វស្រុកត្រូវថែទាំ និងសម្អាតអនាម័យជាប្រចាំសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូកស្វាដែលមិនមានជម្ងឺ។ ប្រសិនបើការចាប់ផ្ដើមនៃជម្ងឺត្រូវបានសង្ស័យ តំបន់នោះគួរ ត្រូវបានពិសោធន៍ភ្លាមៗ

ការកប់សាកសពសត្វត្រូវធ្វើដោយការត្រួតពិនិត្យយ៉ាងម៉ត់ចត់បំផុត ដើម្បីកាត់បន្ថយការ ប្រថុយប្រថាននៃការឆ្លងពីសត្វទៅមនុស្ស។ ឃុំឃាំងការធ្វើដំណើររបស់សត្វពីកសិដ្ឋាន ដែលឆ្លងជម្ងឺទៅតំបន់ផ្សេងទៀត។ មនុស្ស ក្នុងអំឡុងពេលដែលវាក់សាំង និងការព្យាបាលមិន ទាន់រកឃើញ ការលើកកម្ពស់ការយល់ដឹងនៃវីរុសអ៊ីបូឡា ជាវិធីតែមួយគត់ដើម្បី កាត់បន្ថយការឆ្លងទៅមនុស្ស។

ការរីករាលដាលនៃ ជំងឺអ៊ីបូឡា


0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,