ភាពយន្តគំនូរជីវចល PLANES: FIRE AND RESCUE បានបញ្ចាំងលើកដំបូងនៅផ្លាទីនៀម យប់មិញនេះ ហើយសំបុត្រចូលទស្សនា នឹងចាប់ផ្ដើមលក់ពីថ្ងៃទី ២១ សីហា ស្អែកនេះ។
តាមការអោយដឹងពី លោក ឈុំ ប៊ុនលី បុគ្គលិកផ្នែកទីផ្សារ នៃរោងភាពយន្ត Platinum Cineplex ការបើកសម្ពោធខ្សែភាពយន្ដកាលពីថ្ងៃទី ១៩ សីហា គឺទស្សនិកជន ដែល អញ្ជើញមកទស្សនា សុទ្ធសឹងតែជាដៃគូរពាណិជ្ជកម្ម និង Fans របស់ Platinum Cineplex។ ក្នុងនោះដែរ អតិថិជនរបស់ Smart ដែលបានឈ្នះរង្វាន់ពីកម្មវិធីលេងហ្គេមតាមរយៈ Facebook ក៏ត្រូវបានអញ្ជើញមកទស្សនាដែរ។
ក្នុងសាច់រឿង Dusty ជាយន្តហោះ ដែលទទួលបានជើងឯកហោះលឿនជាងគេក្នុងលោក ប៉ុន្តែដោយសារប្រអប់លេខខូចធ្វើឲ្យគាត់មិនអាចហោះបានលឿនទៀត ដូច្នេះ Dusty ក៏សម្រេចចិត្តចូលរួមជាមួយ អង្គភាពពន្លត់អគ្គីភ័យមួយ ដែលមានការសហការគ្នាជាមួយជើងឯកពន្លត់អគ្គីភ័យគឺ ឧទ្ធម្ភាគចក្រ Blade Ranger និង ក្រុមអ្នកក្លាហានរបស់គាត់ ដូចជា ឧទ្ធម្ភាគចក្រដឹកជញ្ជូន Windlifter អតីតយោធា Cabbie និង មួយក្រុមរថយន្ត Smokejumpers។ ប៉ុន្តែប្រអប់លេខនៅតែជាបញ្ហាចំពោះ Dusty នៅពេលមានការសង្គ្រោះបន្ទាន់ម្ដងៗ Dusty ត្រូវប្រថុយ នឹងការគាំងម៉ាស៊ីននៅពេលហោះលឿន តែគាត់មិន ដែលមានចិត្តរារែកក្នុងការជួយសង្គ្រោះនោះទេ គាត់សុខចិត្តប្ដូរជីវិតដើម្បីជួយដល់អ្នករងគ្រោះ។ ការលះបង់នេះហើយដែលធ្វើអោយមហាជនហៅគាត់ថាវីរជនសង្គ្រោះបន្ទាន់។
0 comments:
Post a Comment