Monday, August 25, 2014

Wednesday, August 20, 2014


ភាពយន្ត​គំនូរជីវចល​ PLANES: FIRE AND RESCUE បាន​បញ្ចាំង​លើក​ដំបូង​នៅ​ផ្លាទីនៀម​ យប់មិញនេះ​ ហើយ​​សំបុត្រ​​ចូលទស្សនា​ នឹង​ចាប់​ផ្ដើម​លក់​​​​ពី​ថ្ងៃ​ទី ២១ សីហា ស្អែក​នេះ។

តាម​ការ​អោយ​ដឹង​ពី លោក​ ឈុំ ប៊ុនលី បុគ្គលិក​ផ្នែក​ទីផ្សារ ​នៃ​រោងភាពយន្ត Platinum Cineplex ការ​បើក​សម្ពោធ​ខ្សែភាពយន្ដ​​កាល​ពី​​​ថ្ងៃ​ទី ​១៩​ សីហា​  គឺ​ទស្សនិកជន​​ ដែល អញ្ជើញ​មក​​ទស្សនា សុទ្ធសឹងតែ​ជា​ដៃ​គូរ​ពាណិជ្ជកម្ម និង Fans របស់ Platinum Cineplex។ ក្នុង​នោះ​ដែរ អតិថិជន​របស់ Smart ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​លេង​ហ្គេម​តាម​រយៈ Facebook ក៏​ត្រូវ​បាន​​អញ្ជើញ​មក​ទស្សនា​ដែរ។
ក្នុង​សាច់​រឿង Dusty ជា​យន្តហោះ​ ដែល​ទទួល​បាន​ជើងឯក​ហោះ​លឿន​ជាង​គេ​ក្នុង​លោក​ ប៉ុន្តែ​ដោយ​សារ​ប្រអប់​លេខខូច​ធ្វើ​ឲ្យ​គាត់​មិន​អាច​ហោះ​បាន​លឿន​ទៀត​ ដូច្នេះ​ Dusty ក៏​សម្រេច​ចិត្ត​ចូល​រួម​ជា​មួយ​ អង្គភាព​ពន្លត់​អគ្គីភ័យ​មួយ​ ដែល​មាន​ការ​សហការ​គ្នា​ជា​មួយ​ជើងឯក​ពន្លត់​អគ្គីភ័យ​គឺ ឧទ្ធម្ភាគចក្រ​  Blade Ranger និង ​ក្រុម​អ្នក​ក្លាហាន​របស់​គាត់ ដូច​ជា​ ​ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ជូន​ Windlifter​ អតីត​យោធា Cabbie និង​ មួយ​ក្រុម​រថយន្ត​ Smokejumpers។ ប៉ុន្តែ​ប្រអប់​លេខ​នៅ​តែ​ជា​បញ្ហា​ចំពោះ​ Dusty នៅ​ពេល​មាន​ការ​សង្គ្រោះ​បន្ទាន់​ម្ដងៗ​ Dusty ​ត្រូវ​ប្រថុយ​ នឹង​ការ​គាំង​ម៉ាស៊ីន​នៅ​ពេល​ហោះ​លឿន​ តែ​គាត់​មិន​ ដែល​មាន​ចិត្ត​រារែក​ក្នុង​ការ​ជួយ​សង្គ្រោះ​នោះ​ទេ​ គាត់​សុខ​ចិត្ត​ប្ដូរជីវិត​ដើម្បី​ជួយ​ដល់​អ្នក​រង​គ្រោះ​។ ការ​លះ​បង់​នេះ​ហើយ​ដែល​ធ្វើ​អោយ​មហា​ជន​ហៅ​គាត់​ថា​វីរជន​សង្គ្រោះ​បន្ទាន់​។
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,