តើមានអារម្មណ៍រន្ធត់យ៉ាងណាទៅ នៅពេលដែលភ្ញាក់ដឹងខ្លួនឡើងក្នុងរណ្ដៅមួយដែលពោរពេញទៅដោយសាកសព ដោយមិនចងចាំថាមានអ្វីកើតឡើង? នេះគឺជាបញ្ហាមួយដែល តួអង្គក្នុងខ្សែភាពយន្ត “Open Grave” បានជួបប្រទះ។ “Open Grave” គឺជាភាពយន្តរន្ធត់ថ្មីមួយទៀតពីអាមេរិក ដែលជាការដឹកនាំដោយអ្នកដឹកនាំជនជាតិអេស្ប៉ាញ Gonzalo López-Gallego ដែលពោរពេញដោយឈុតឆាកភ័យរន្ធត់ និងបង្កប់នូវអាថ៌កំបាំងដែលធ្វើឲ្យអ្នកទស្សនាមានចម្ងល់ចង់តាមដានទស្សនាពីដើមដល់ចប់។
ohn បានដឹងខ្លួននៅក្នុងរណ្ដៅមួយដែលពោរពេញដោយសាកសព ហើយគេមិនចងចាំថាមានអ្វីកើតឡើងឡើយនៅមុននេះ។ ស្ត្រីមិនស្គាល់មុខម្នាក់បានបោះខ្សែមួយដើម្បីឲ្យគេឡើងពីរណ្ដៅនេះរួច។ ក្រោយមក John ក៏ធ្វើដំណើរទៅដល់ផ្ទះមួយដែលមានមនុស្ស ៥នាក់ រួមមានមនុស្សស្រីគម្នាក់ដែលបានជួយសង្គ្រោះគេ, បុរស ៣នាក់ និងនារីម្នាក់ ដែលពួកគេទាំង ៥នាក់សុទ្ធតែមិនស្គាល់ពីអត្តសញ្ញាណខ្លួនឯងដូចជា John ដែរ។
ការសង្ស័យបានបង្កើតជាជម្លោះ និងអំពើហិង្សារវាងមនុស្សមួយក្រុមនេះ ជុំវិញការចង់ដឹងថាពួកគេទាំងអស់មានប្រភពមកពីណា ហើយមានរឿងអ្វីដែលធ្វើឲ្យគេមកជួបជុំគ្នាបែបនេះ។ ដំណើរស្វែងរកអាថ៌កំបាំងនេះ នឹងធ្វើឲ្យពួកគេជួបនូវរឿងដ៏គួរឲ្យភ័យរន្ធត់ជាច្រើន។
ចង់ដឹងថាតើអ្នកណាជាអ្នកសម្លាប់មនុស្សក្នុងរណ្ដៅនោះ? តើក្នុងចំណោមពួកគេទាំង ៦នាក់ពិតជាមានឃាតករ ឬក៏ជាស្នាដៃរបស់ខ្មោចបិសាច? ចម្លើយទាំងនេះនឹងមានបកស្រាយក្នុងខ្សែភាពយន្ត “Open Grave” ដែលមានចាក់បញ្ចាំងចាប់ពីថ្ងៃនេះហើយ នៅរោងភាពយន្តផ្លាទីនៀម ផ្សារទំនើបសូរិយា។ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា!
ទស្សនាឈុតខ្លី ខាងក្រោមនេះ៖
ប្រភពពីhttp://news.sabay.com.kh/
0 comments:
Post a Comment