Tuesday, March 4, 2014

បន្ទាប់​ពី​ក្រុមហ៊ុន​ទូរសព្ទ Karbonn របស់​ឥណ្ឌា​​ចុះ​ហត្ថលេខា​រួមដៃ​ជា​មួយ Microsoft ថ្មីៗ​រួច​មក ឥឡូវ​នេះ​ក្រុមហ៊ុន​បាន​កំណត់​គោលដៅ​ផលិត​ទូរសព្ទ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ពីរ គឺ Android ផង​និង Windows Phone ផង​ដែល​នឹង​សម្រេច​បាន​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។

ក្រុមហ៊ុន​បាន​អះអាង​ថា នឹង​ផលិត Smartphone ​​ប្រើ mobile OS ម្ដង​ពីរ​បាន​ទាំង Android និង Windows Phone ដែល​អាច​នឹង​សម្រេច​បាន​ក្នុង​ខែ​មិថុនា​ខាង​មុខ។ មិន​តែ​ប៉ុណ្ណោះ​ Karbonn ​ថែមទាំង​បាន​ប្រកាស​ថា ខ្លួន​​ក៏​នឹង​​ចេញ device មួយ​ចំនួន​ដំណើរការ​ដោយ Windows Phone តែ​ឯង​ជា​មួយ​តម្លៃ​សមរម្យ​អាច​ទទួល​យក​បានផង​ដែរ។
គេ​រំពឹង​ថា  ក្រុមហ៊ុន​ឥណ្ឌា​នេះ ទំនង​នឹង​​សម្រេចផលិតផល​ថ្មី ដំណើរការ​​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 នៅ​អំឡុង​ខែ​មិថុនា​ខាង​មុខ។ គួរ​បញ្ជាក់​ថា កន្លង​ទៅ Asus ក៏​ធ្លាប់​បាន​ប្រកាស​ចេញ​កុំព្យូទ័រ​ប្រើ OS ពីរ​ផង​ដែរ គឺ Windows 8.1 និង Android 4.1 Jelly Bean ។

ប្រភពពីhttp://news.sabay.com.kh/

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,