Facebook កំពុងពិភាក្សាចរចាទិញក្រុមហ៊ុន Titan Aerospace ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកបរដើរដោយថាមពលព្រះអាទិត្យដែលអាចហោះលើអាកាសបានដល់ទៅ ៥ ឆ្នាំឯណោះក្នុងមួយលើក។ នេះបើយោងតាមប្រភពពីគេហទំព័រ Techcrunch។
បណ្ដាញសង្គមយក្សដែលទើបតែទិញបាន WhatsApp នេះ ចង់បានយន្តហោះគ្មានមនុស្សបើកបរដើរដោយថាមពលព្រះអាទិត្យដើម្បីផ្ដល់សេវាអ៊ីនធឺណិតដែលមានមូលដ្ឋានលើមេឃ និងផ្ដល់សេវាទិន្នន័យ។ បើចរចាបានសម្រេច Facebook នឹងដំណើរនៅទ្វីបអាហ្វ្រិកមុនគេ។ ខាងក្រុមហ៊ុន Titan Aerospace ក៏បានអះអាងថា ខ្លួនកំពុងចរចាជាមួយ Facebook ដែរ។
គម្រោងមួយនេះនឹងជួយដល់ Internet.org របស់ Facebook ក្នុងការពង្រីកលទ្ធភាពទទួលបានអ៊ីនធឺណិតប្រើប្រាស់នៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ តាមការរាយការណ៍ថា Facebook នឹងទិញក្រុមហ៊ុន Titan Aerospace ក្នុងតម្លៃ ៦០ លានដុល្លារ ដែលនេះគឺថោកជាង WhatsApp ឆ្ងាយ (១៩ ពាន់លានដុល្លារ)។
ឯក្រុមហ៊ុន Google ក៏មិនអន់ដែរ គឺកំពុងសាកល្បងលើការផ្ដល់សេវាកម្មអ៊ីនធឺណិតមានមូលដ្ឋានលើមេឃផងដែរ ដោយប្រើប្រាស់បាឡុងដើរដោយថាមពលព្រះអាទិត្យ។ Google កំពុងធ្វើតេស្តសាកល្បងនៅអឌ្ឍគោលខាងត្បូង នៅប្រទេសនូវែលហ្សេឡង់ ៕
ទស្សនាឃ្លិបពីយន្តហោះគ្មានមនុស្សបើកបរដើរដោយថាមពលព្រះអាទិត្យ៖
0 comments:
Post a Comment