Friday, January 3, 2014

ចុង​សប្ដាហ៍​នៃ​បុណ្យ​ណូអែល​កន្លង​ទៅ​នេះ ខ្សែ​ភាពយន្ត​ “The Hobbit: The Desolation of Smaug” នៅ​តែ​ស្ថិត​នៅ​លើ​ចំណាត់​ថ្នាក់​កំពូល​សម្រាប់​សប្ដាហ៍​ទី​បី លើ​តារាង Box Office របស់​អាមេរិក​ដដែល។ ខ្សែ​ភាពយន្ត​អំពី​ដំណើរ​ផ្សង​ព្រេង​​នេះ​ អាច​រក​ចំណូល​បាន​ប្រមាណ ២៩,៩​លាន​ដុល្លារ ខណៈ​ភាពយន្ត​តុក្កតា “Frozen” មាន​ចំណូល ២៨,៨​លាន​ដុល្លារ។
ខ្សែ​ភាពយន្ត​ថ្មី​ដែល​លេច​ធ្លោ​ជាង​គេ​ក្នុង​សប្ដាហ៍​នេះ គឺ​ជា​ខ្សែ​ភាពយន្ត​របស់​លោក Martin Scorsese ដែល​មាន​ចំណង​ជើង​ថា “The Wolf of Wall Street” ដែល​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ការ​ចាក់​បញ្ចាំង​ ខ្សែ​ភាពយន្ត​នេះ​លោត​ដល់​ចំណាត់​ថ្នាក់​ទី​៥ ជាមួយ​នឹង​ចំណូល​ប្រមាណ ១៨,៥​លាន​ដុល្លារ គិត​ចាប់​ពី​ថ្ងៃ​សុក្រ ដល់​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន និង​សរុប​ចំនួន ៣៤,៣​លាន​ដុល្លារ​ គិត​ចាប់​ពី​ថ្ងៃ​បញ្ចាំង​ដំបូង​នៅ​ថ្ងៃ​ពុធ ដែល​ជា​ថ្ងៃ​បុណ្យ​ណូអែល។ ខាង​ក្រោម​នេះ​គឺ​ជា​​ខ្សែ​ភាពយន្ត​ទាំង​១០ ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​អាមេរិក ក្នុង​រយៈ​ពេល​ចុង​សប្ដាហ៍​មុន​នេះ៖
 1. The Hobbit: The Desolation of Smaug: ២៩,៩​លាន​ដុល្លារ 
2. Frozen: ២៨,៨​លាន​ដុល្លារ 
3. Anchorman 2: The Legend Continues:២០,១ លាន​ដុល្លារ
4. American Hustle: ១៩,៦​លាន​ដុល្លារ 
5.The Wolf of Wall Street:១៨,៥​លាន​ដុល្លារ 
6. Saving Mr. Banks: ១៤​លាន​ដុល្លារ 
7. The Secret Life of Walter Mitty: ១៣​លាន​ដុល្លារ 
8. The Hunger Games: Catching Fire: ១០,២​លាន​ដុល្លារ 
9. 47 Ronin: ៩,៩​លាន​ដុល្លារ 
10. Tyler Perry’s A Madea Christmas: ៧,៤​លាន​ដុល្លារ

 ប្រភពពីhttp://news.sabay.com.kh

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,