ជាធម្មតាចំណង់ផ្លូវភេទរបស់ស្ត្រីមានផ្ទៃពោះនឹងឡើងខ្ពស់នៅត្រីមាសទីពីរ ព្រោះជាពេលវេលាមួយដែលមានកម្លាំងឡើងវិញ ហើយការក្អួតចង្អោរដោយសារចាញ់កូនក៏ស្រាកស្រាន្តទៅវិញដែរ។ ការរួមភេទប្រហែលកើតមានក្នុងចិត្តរបស់ស្ត្រីច្រើនណាស់ហើយដោយសារតែមានការកើនឡើងនូវលំហូរឈាមចូលទៅក្នុងទ្វារមាស។ ទ្វារមាសនឹងរីកកាន់តែធំជាងមុន ហើយទឹករំអិលក្នុងទ្វារមាសក៏មានកាន់តែច្រើនដែរ។ ដូច្នេះហើយចំណង់ផ្លូវភេទនឹងត្រូវកើនឡើង ហើយការឈានដល់ចំនុចកំពូលក៏កាន់តែខ្លាំងជាងមុនថែមទៀតផង។ អ្នកប្រហែលជាយល់ថានេះជាពេលវេលាមួយនៃសេរីភាពក្នុងការរួមភេទ ហើយបើសិនជានេះគឺជាការមានផ្ទៃពោះដំបូង អ្នកប្រហែលជាមានមោទនៈចំពោះភាពស្និទ្ធស្នាលកាន់តែខ្លាំងក្នុងពេលអ្នកទាំងពីរមិនបាច់ខ្វល់អំពីធ្វើខ្លួនជាងឪពុកម្តាយគេឡើយ។ នៅពេលចំណង់ផ្លូវភេទឡើងដល់ចំនុចកំពូល អ្នកប្រហែលជាត្រូវការផ្លាស់ប្តូររឿងមួយចំនួនដើម្បីអោយខ្លួនឯងមានផាសុខភាព ដោយអាស្រ័យទៅតាមដំណាក់កាលនៃការមានផ្ទៃពោះ។
ប្រើប្រាស់ក្បាច់ថ្មី៖ នៅពេលការឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះធ្វើអោយធំក្បាលពោះ ចូរព្យាយាមរួមភេទបែបចំណិតត្រសក់វិញ ទាំងអាចមើលមុខដៃគូ ឬមិនមើលមុខដៃគូឃើញ។ ការដែលអោយស្ត្រីអង្គុយនៅខាងលើក៏ធ្វើអោយនាងមានផាសុខភាពកាន់តែខ្លាំងដែរ ព្រោះក្បាច់នេះនាងអាចគ្រប់គ្រងជម្រៅនៃការសូកបញ្ចូលលិង្គបាន។ ពេលមានផ្ទៃពោះចាស់ខែហើយ ស្ត្រីមិនគួរណាដេកផ្ងាឡើយព្រោះទម្ងន់របស់កូន និងដៃគូប្រហែលជាដាក់សម្ពាធទៅលើសរសៃឈាម Inferior Vena Cava ដែលជាសរសៃឈាមនាំឈាមចូលក្នុងបេះដូងដ៏ធំជាងមួយ។ សម្ពាធនោះអាចធ្វើអោយវិលមុខ និងបេះដូងលោតញ៉ាប់ជាងមុនបាន។
គិតពីសុវត្ថិភាពជាចំបង៖ បើសិនជាដៃគូមានប្រវត្តជំងឺកាមរោគ ឬអាចមានជំងឺនេះ ឬប្រឈមនឹងជំងឺអេដស៍ ចូរប្រើស្រោមអនាម័យជានិច្ចគ្រប់ពេលដែលអ្នករួមភេទជាមួយគ្នា។ ជំងឺអេដស៍អាចចម្លងទៅកូនបាន ហើយជំងឺកាមរោគផ្សេងៗទៀតក៏អាចចម្លងទៅកូនក្នុងពេលសម្រាលកូនដែរ។ ខណៈពេលដែលការរួមភេទតាមមាត់ក្នុងពេលមានផ្ទៃពោះគឺជារឿងអាចលើកលែងបាននោះ ចូរចាំថាមិនត្រូវផ្លំខ្យល់ចូលទៅក្នុងទ្វារមាសឡើងព្រោះវាអាចបណ្តាលអោយមានកំណកខ្យល់ក្នុងឈាមបាន ដែលវាជាហេតុនាំអោយគំរាមគំហែងដល់ជីវិតទៀត។ គ្រូពេទ្យមិនដែលណែនាំអោយរួមភេទតាមរុន្ធគូថឡើយព្រោះវាអាចធ្វើអោយបាក់តេរីក្នុងចុងពោះវៀនធំរាលដាលទៅទ្វារមាស និងបង្ករោគបាន។ វាក៏ប្រហែលជាមិនមានផាសុខភាពផងដែរដោយសារជំងឺឬសដូងបាតកើតឡើងក្នុងពេលមានផ្ទៃពោះ។ និយាយគ្នាដោយបើកចំហរ៖ អ្នក និងដៃគូប្រហែលជាមានគំនិតផ្ទុយគ្នាអំពីភាពញឹកញាប់នៃការរួមភេទក្នុងពេលមានផ្ទៃពោះ។ ចូរនិយាយប្រាប់គ្នាទៅវិញទៅមកអំពីការប្រែប្រួលតម្រូវការរបស់អ្នកទាំងពីរទៅ។ បើសិនជាការរួមភេទក្នុងពេលមានផ្ទៃពោះមានការពិបាកជាពិសេសក្នុងដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះ ចូរស្វែងរកមធ្យោបាយណាផ្សេងក្រៅពីការសូកបញ្ចូលលិង្គវិញទៅដូចជា ការម៉ាស្សា ឬថ្នាក់ថ្នមគ្នាជាដើម៕
ប្រភពពីៈhttp://health.com.kh/
0 comments:
Post a Comment