ពេលនិយាយពីចម្រៀងជាក្រុមម្នាក់ៗប្រាកដជានឹកដល់ប្រទេសកូរ៉េខាងត្បូងមិនខាន ព្រោះប្រទេសអាស៊ីមួយនេះកំពុងឈរនៅលំដាប់កំពូលឧស្សាហកម្មតន្ត្រីដែលអាចប្រកួតប្រជែងជាមួយប្រទេសខ្លាំងៗដទៃទៀតមកពីបស្ចិមប្រទេសបាន ហើយក៏សម្បូរទៅដោយក្រុមចម្រៀងច្រើនជាងគេដែរ។ តែបើក្រឡេកមើលចំនួនសមាជិកច្រើនជាងគេបំផុតក្នុងលោកវិញ កូរ៉េខាងត្បូងមិនមែនជាប្រទេសដែលឈរលេខ ១ នោះទេ។
អីចឹងតើក្រុមចម្រៀងមកពីប្រទេសណាដែលមានសមាជិកច្រើនជាងគេបំផុតក្នុងលោក? ចម្លើយគឺ ប្រទេសជប៉ុនដែលបានទៅលើក្រុមចម្រៀង AKB48 ដែលមានសមាជិករហូតដល់ទៅ ៨៨ នាក់ឯណោះ។ ចំនួនសមាជិកមិនធ្លាប់មាននេះបានធ្វើឲ្យក្រុមចម្រៀងនារីជប៉ុនខាងលើជាប់ក្នុងកំណត់ត្រាពិភពលោក Guinness ទៀតផង។ ចុះបើសមាជិកច្រើនម៉្លឹងៗតើឡើងច្រៀងលើឆាកយ៉ាងម៉េចទៅ?
ការបង្កើតចំនួនសមាជិកដ៏ច្រើននេះគឺមិនមែនឲ្យអ្នកទាំងនោះមកសម្ដែងលើឆាកតែមួយជាមួយគ្នានោះទេ តែអាចបំបែកគ្នាសម្ដែងនៅតាមព្រឹត្តិការណ៍ផ្សេងៗគ្នាក្នុងពេលតែមួយបាន។ ផលិតករ Yasushi Akimoto ដែលជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតក្រុមនេះឡើងគឺ ចង់ធ្វើឲ្យ AKB48 ជាក្រុមចម្រៀងប៉ុបដែលខុសប្លែកពីគេ និងអាចសម្ដែងឲ្យប្រិយមិត្តរបស់គេបានទស្សនារាល់ថ្ងៃនៅសាលប្រគំតន្ត្រី Akibahara របស់ក្រុមផ្ទាល់ក្នុងទីក្រុងតូក្យូ ចេញតាមទូរទស្សន៍ និងប្រគំតន្ត្រីនៅកន្លែងដទៃទៀតបាន។ ក្រុមនេះបង្កើតឡើងនៅឆ្នាំ២០០៥ ដែលកាលណោះរើសបានសមាជិក ២០ រូបពីការចម្រាញ់លើបេក្ខនារីជិត ៨ ពាន់នាក់។ នៅឆ្នាំបន្ទាប់សមាជិក ១៨ រូបទៀតត្រូវបានជ្រើសរើសឲ្យចូលក្រុម B។ មកទល់បច្ចុប្បន្ននេះក្រុមចម្រៀង AKB48 ត្រូវបានបែងចែកជាបួនក្រុមតូចៗ។ ចំនួនសមាជិកដ៏ច្រើនបែបនេះក៏អាចជួយបន្ថយបន្ទុករបស់សមាជិកក្រុមម្នាក់ៗដែរ ព្រោះមានតែក្រុមមួយប៉ុណ្ណោះដែលត្រូវសម្ដែងនៅសាលប្រគំតន្ត្រីរបស់ពួកគេប្រចាំថ្ងៃ។ ចាប់តាំងពីការបង្កើតមក ក្រុមចម្រៀងនារីនេះបានដើរសម្ដែងនៅជុំវិញពិភពលោកជាមួយនឹងការលក់បទចម្រៀងដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទទួលបានចំណូល ២២៦ លានដុល្លារ (គិតក្នុងប្រទេសជប៉ុនតែមួយប៉ុណ្ណោះ)។ ប្រជាប្រិយភាពរបស់ពួកគេបានធ្វើឲ្យការលក់សំបុត្រសម្ដែងប្រចាំថ្ងៃក្នុងសាលប្រគំតន្ត្រី Akibahara គ្មានសល់បន្តិចឡើយ ហើយមិនមែនមានលុយទិញបាននោះទេ តែត្រូវការចាប់រង្វាន់ទៀតផងដើម្បីឈ្នះសំបុត្រទស្សនាបាន។
AKB48 មិនត្រឹមតែជាក្រុមចម្រៀងប៉ុបធំបំផុតក្នុងលោកតែម៉្យាងទេ តែក៏ជាក្រុមដែលពិបាកចំណាំមុខជាងគេបំផុតផងដែរ។ មុខរបស់សមាជិកក្នុងបទចម្រៀងផ្លូវការរបស់ក្រុមនេះអាចផ្លាស់ប្ដូរពីមួយបទទៅមួយបទ។ ការជ្រើសរើសសមាជិកចេញក្នុងបទថ្មីគឺធ្វើឡើងដោយការច្របាច់បញ្ចូលគ្នារវាងសមាជិក AKB48 ទាំងអស់ និងអ្នកហ្វឹកហាត់ (អនាគតសមាជិកថ្មី)។ ពួកគេត្រូវជួបជុំគ្នានៅសាល Nippon Bdokan ដើម្បីប្រកួតជម្រុះដែលគេឲ្យឈ្មោះថា Janken។ នារី ១៦ នាក់ចុងក្រោយដែលនៅសល់ក្រោយការជម្រុះនឹងត្រូវបង្ហាញខ្លួនក្នុងបទចម្រៀងថ្មី ហើយអ្នកដែលសម្ដែងបានល្អបំផុតត្រូវធ្វើជាប្រធានក្រុម។ សមាជិករបស់ AKB48 មានអាយុចាប់ពី ១៦ ដល់ ២០ ស្ដើង។ នៅពេលដែលពួកគេចាស់បន្តិច និងត្រូវជំនួសវិញដោយសមាជិកថ្មីៗក្មេងជាងដោយឆ្លងកាត់ការធ្វើតេស្តសមត្ថភាពជាញឹកញាប់។ ចំណុចពិសេសមួយទៀតនោះ រាល់សមាជិកទាំងអស់ត្រូវចុះកុងត្រាជាមួយក្រុមហ៊ុន ហើយពួកគេត្រូវរក្សាអាកប្បកិរិយាឲ្យបានល្អមិនឲ្យមានមិត្តប្រុសជាដាច់ខាត។ បើសមាជិកណាហ៊ានបំពានកុងត្រានឹងត្រូវពិន័យ ឬបណ្ដេញចេញពីក្រុម។ កាលពីខែកុម្ភៈកន្លងទៅនេះ សមាជិកម្នាក់របស់ AKB48 គឺនាង Manami Minegishi បានធ្វើឲ្យកក្រើកបណ្ដាញ Youtube ម្ដងហើយ ក្រោយរូបនាងកោរសក់សូមទោសព្រោះបានចេញទៅក្រៅគេងជាមួយប្រុសម្នាក់។ ការបំពានកិច្ចសន្យានេះបានរុញឲ្យនាងខ្ទាតចេញពីក្រុមទៅជាអ្នកហ្វឹកហាត់ធម្មតាវិញ។
ការពិន័យទៅលើសមាជិកខាងលើបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនរិះគន់ថា ការកោរសក់វាដូចជាធ្ងន់ធ្ងរពេកសម្រាប់នាង ហើយខ្លះទៀតសម្ដែងការមិនពេញចិត្តដោយបញ្ចេញមតិរិះគន់ជាច្រើនទៀត។ ទោះជាយ៉ាងណា ការរិះគន់នោះមិនបានធ្វើឲ្យកេរ្តិ៍ឈ្មោះក្រុមចម្រៀង AKB48 ក្នុងប្រទេសជប៉ុនថមថយឡើយ។
ប្រភពពីៈhttp://news.sabay.com.kh

0 comments:
Post a Comment