អ្នកដឹកនាំខ្សែភាពយន្តលោក James Cameron បានប្រកាសកាលពីថ្ងៃចន្ទថា គាត់នឹងចាប់ផ្ដើមថតខ្សែភាពយន្ត “Avatar” ចំនួន៣វគ្គបន្តទៀតនៅ ប្រទេសនូវែលហ្សេឡង់ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងពីរដ្ឋាភិបាលចំពោះការឧបត្ថម្ភប្រាក់បន្ថែមសម្រាប់ការផលិតភាពយន្តទាំងនេះ។
Cameron បាននិយាយថា វគ្គថ្មីទាំង៣ ជាមួយដើមទុនសរុប ៤១៥លានដុល្លារ នឹងត្រូវថតជាបន្តបន្ទាប់ និងចាក់បញ្ចាំងពីចុងឆ្នាំ២០១៦។
ក្រៅពីឧបត្ថម្ភថវិកាបម្រុង ចំនួន២៥%លើថវិកាសរុប ប្រទេសនូវែលហ្សេឡង់ក៏បានផ្ដល់ក្រុមការងារ និងបច្ចេកទេសលំដាប់ពិភពលោក ផងដែរសម្រាប់ការផលិតខ្សែភាពយន្តនេះ។
ក្រៅពីឧបត្ថម្ភថវិកាបម្រុង ចំនួន២៥%លើថវិកាសរុប ប្រទេសនូវែលហ្សេឡង់ក៏បានផ្ដល់ក្រុមការងារ និងបច្ចេកទេសលំដាប់ពិភពលោក ផងដែរសម្រាប់ការផលិតខ្សែភាពយន្តនេះ។
0 comments:
Post a Comment