Friday, November 29, 2013


ប្រភពពីhttp://news.sabay.com.kh:កើត​ចេញ​ពី​គ្រួសារ​ជា​អ្នក​មើល​ថែ​រក្សារ​ពូជ​​ដំរីដ៏​កម្រ​​ Kham បាន​ចាត់​ទុក ​Khon (ពូជ​ស្ដេច​ដំរី​ដែល​នៅ​សល់​តែ​មួយ​ក្បាល​គត់ក្នុង​ប្រទេស​ថៃ​ ) ជា​បង​ប្រុស ហើយ​ស្រលាញ់​ដំរី​នោះ​ស្មើ​នឹង​ជីវិត​របស់​ខ្លួន។ ដោយ​សារ​តែ​ពូជ​ដំរី​ប្រភេទ​នេះ ពិបាករក​   Khon បាន​ក្លាយ​ជា​មុខ​សញ្ញា​ជួញដូរ​សត្វ​ដំរី​ដ៏​ធំ​មួយ ពី​អ្នក​ជំនួញ​ក្រៅ​ស្រុក។
មិន​យូរ​ប៉ុន្មាន​ក្រុម​អ្នក​ជំនួញ​ទុច្ចរិត​បាន​ទៅ​ដល់​ផ្ទះ Kham ដើម្បី​សុំ​ទិញ Khon យក​ទៅ​លក់​ឱ្យ​ជន​បរទេស។ បើ​ទោះ​ជា​លុយ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ដំរី​មួយ​ក្បាល​នេះ​​ត្រូវ​បាន​ចាត់​ទុក​​​ស្មើ​នឹង​ជីវិត​របស់​ Kham (​ តួឯក​កែង​ឆេះ​ជង្គង់​ហោះ) ។ មិន​ត្រឹម​តែ​បដិសេធ​មិន​លក់​ដំរី​នោះ​ទេ Kham ថែម​ទាំង​ព្រលយ​ពាក្យ​ដាក់​ឈ្មួញ​ទាំង​នោះ​ថា ” ដំរី​មួយ​ក្បាល​នេះ គឺ​ស្មើ​នឹង​ជីវិត​ម៉ែឪ​លោក​ឯង ! បើ​ហ៊ាន​ប៉ះ​វា​ទៀត ខ្ញុំ​ធាក់​លោក​ភ្លាម”។
ដើរ​ផ្លូវ​ត្រង់​មិន​បាន ក្រុម​ឈ្មួញ​ទាំង​នោះ​ក៏​ចាប់​ផ្ដើម​ដើរ​ផ្លូវ​អាក្រក់ ដោយ​លួច​ចាប់​យក​ដំរី (​ Khon) ចេញ​ពី​ផ្ទះ​ Kham ខណៈ​ដែល​អ្នក​កំពូល​ក្បាច់​គុន​មួយ​នេះ រវល់​ទៅ​ជួយ​លើក​ផ្លែដូង​​យក​ទៅ​លក់​ឱ្យ​ប្រជាជន​ក្នុង​ភូមិ។
ការ​បាត់​ខ្លួន​របស់ Khon បាន​ធ្វើ​ឱ្យ​អ្នក​ប្រដាក់​កែង​ឆេះ​ជង្គង់​ហោះ​នេះ ចាប់​ផ្ដើម​បេសកកម្ម​ដើរ​ស្វែង​រក​ដំរី​ដែល​មាន​តម្លៃ​ស្មើ​ជីវិត​របស់​ខ្លួន នៅ​ទី​ក្រុង​បាងកក។ ឆាក​ឈុត​វាយ​ប្រហារ​របស់​តារា​សម្ដែង​ក្បាច់​គុន​រូប​នេះ ក៏​ចាប់​ផ្ដើម​នាពេល​នោះ​ដែរ។ ចង់​ដឹង​សាច់​រឿង​បន្ទាប់ កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា នៅ​រោង​កុន​លំដាប់​អន្តរជាតិ Platinum Cineplex ផ្សារ​ទំនើប​សូរិយា​ជាន់​ទី ៥។
Tom-Yum-Goong 2 ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃនេះ​តទៅ​ហើយ !

0 comments:

Post a Comment

តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,