Friday, November 29, 2013

ប្រភពពី​http://news.sabay.com.kh:ឆ្នាំ​ថ្មី​២០១៤​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ជា​ច្រើន​ក៏​កំពុង​ត្រៀម​បញ្ចាំង​ក្នុង​រោង​ភាពយន្ត​ដែរ។ ប្រិយមិត្ត​ភាគ​ច្រើន​ក៏​ច្បាស់​ជា​មាន​ពិបាក​ក្នុង​​ការ​សម្រេច​ចិត្ត​ជាក់​ជា​មិនខាន​ថា​តើ​គួរ​​ទស្សនា​រឿង​ណា​ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​ពេល​វេលា ​និង​ប្រាក់កាស​។ ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​ជូន​ប្រិយមិត្ត​កំពូល​​ភាពយន្តខ្នាត​ធំ​១០​រូប​ដែល​គួរ​តែ​ទស្សនា​ដោយ​ខាន​មិន​បាន​។​​​​
១. Fast and Furious 7
ប្រិយមិត្ត​អ្នក​និយម​ទស្សនា​ភាពយន្ត​ខ្នាត​ធំ​ភាគ​ច្រើន​ច្បាស់​ជា​ធំធាត់​មក​ជាមួយ​ភាពយន្ត​ខ្នាត​ធំ​លំដាប់​ហូលីវូដ​ជា​ស៊េរី​ “Fast and Furious” ជា​មិន​ខាន​ព្រោះ​ខ្សែ​ភាពយន្ត​ជា​ស៊េរី​រឿង​​ដំបូង​ “Fast And Furious 1” ដែល​បាន​បញ្ចាំង​កាល​ពី​ឆ្នាំ​២០០១​មក​រហូត​មក​វគ្គ​ទី​៦​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​ទស្សនា​។ ដូច្នេះ​វគ្គ​ទី​៧​នេះ​គេ​នៅ​តែ​សង្ឃឹម​ថា​អ្នក​ទស្សនា​​នៅ​តែ​ផ្ដល់​ការ​គាំទ្រ​ជាក់​ជា​មិន​ខាន​មិន​អីចឹង​មិន​មែន​មាន​ដល់​វគ្គ​ទី​៧​ទេ​។
២. Transformers 4
បើ​ប្រិយមិត្ត​ចង់​ដឹង​ថា​តើ​សាច់រឿង​ថ្មី​និង​សម្ដែង​ថ្មី​ក្នុង​រឿង​ “Transformers 4” នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ Sabay សូម​ណែនាំ​ថា​ប្រិយមិត្ត​មិន​គួរ​ភ្លាត់​ឱកាស​ទស្សនា​រឿង​នេះ​ដាច់​ខាត​ព្រោះ​នេះ​គឺ​ជា​ការ​ចាប់ផ្ដើម​ត្រីមាស​ថ្មី​ចំពោះ​ប្រិយមិត្ត​ដែល​ចង់​ទស្សនា​មនុស្ស​យន្ត​ដែល​ខ្លួន​ពេញ​ចិត្ត​កុំ​បារម្ភ​ឲ្យ​សោះ​ព្រោះ​ពួក​គេ​នៅ​គ្រប់​ចំនួន​ដូច​ដើម។
៣. Resident Evil6
នៅ​ក្នុង​វគ្គ​នេះ​ Red Queen កំពុង​រៀបចំ​ផែនការ​បំផ្លាញ​មនុស្ស​ជាតិ​និង​ជា​នាទី​របស់​ Alice ព្រម​ទាំង​មិត្ត​ភក្ដិ​របស់​នាង​ដែល​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ឈប់​ផែនការ​អាក្រក់​នេះ​ឲ្យ​បាន​។Sabay ជឿ​ថា​ Resident Evil 6 ច្បាស់​ជា​វគ្គ​បញ្ចប់​នៃ​ភាពយន្ត​ជា​ស៊េរី​យ៉ាង​សម្បូរ​បែប​ដូច្នេះ​ប្រិយមិត្ត​ដែល​និយម​ទស្សនា​រឿង​នេះ​ត្រូវ​តែ​ទស្សនា​ដោយ​ខាន​មិន​បាន​។
៤. The Expendables 3
មិន​ឲ្យ​អ្នក​និយម​ទស្សនា​ភាពយន្ត​បាញ់​ប្រហារ​មិន​ទស្សនា​រឿង​នេះ​ម៉េច​នឹង​បាន​ បើ​រឿង​នេះ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​បាញ់​ប្រហារ​លំដាប់​អន្តរជាតិ​ជា​ច្រើន​មិន​ថា​ Sylvester Stallone (រ៉ាំបូ)​ Jason Statham,​ Bruce Willis, Arnold Schwarzenegger (អភិបាល​រដ្ឋ​កាលីហ្វ័រនីញ៉ា​)ជា​ដើម​​ទៅ​ហើយ​នោះ។
៥. X-Men : Days Of The Future Past
ជា​ភាពយន្ត​មួយ​ក្នុង​ចំណោម​ភាពយន្ត​ទាំង​អស់​ដែល​មាន​អ្នក​និយម​ទស្សនា​ភាពយន្ត​ខ្នាត​ធំ​រង់​ចាំ​ទស្សនា​ច្រើន​បំផុត​ផង​ដែរ​ដោយ​នៅ​ក្នុង​វគ្គ​ថ្មី​ដែល​នឹង​ត្រូវ​ដាក់​បញ្ចាំង​ក្នុង​ឆ្នាំ​២០១៤​នេះ​ Kitty Pryde មនុស្ស​ដែល​រួច​រស់​ជីវិត​ចុង​ក្រោយ​បាន​បញ្ជូន Wolverine ឲ្យ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​អតីតកាល​ធ្វើ​ឲ្យ​គេ​បាន​ជួប​ជាមួយ Professor X, Rogue និង​ Magneto រួម​ជាមួយ​នឹង​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត​។
៦. Step Up 5
បើ​និយាយ​ពី​ភាពយន្ត​ដែល​ប្រើ​ប្រាស់​ការ​រាំ​ហើយ​ទទួល​បាន​ជោគជ័យ​បំផុត​ គឺ​ត្រូវ​ប្រគល់​ឲ្យ​ភាពយន្ត​ជា​ស៊េរី​ Step up ព្រោះ​មិន​ថា​ចេញ​មក​ប៉ុន្មាន​វគ្គ​ក៏​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​មាន​អ្នក​ទស្សនា​ពេញ​ៗ​រោង​ភាពយន្ត​។ ទោះ​ជា​ក្នុង​វគ្គ​ទី​៥​ប្រាំ​នេះ​មិន​បាន​បង្ហាញ​ព័ត៌មាន​ថា​និយាយ​ពី​អ្វី​ប៉ុន្តែ​គ្រាន់​តែ​ឮឈ្មោះ​ភាពយន្ត​ “Step Up” ក៏​អាច​បញ្ជាក់​បាន​ថា​រឿង​នេះ​ច្បាស់​ជា​មាន​លាយ​ឡំ​ទៅ​ដោយ​ក្បាច់​រាំ​ចង្វាក់​ប្លែក​ៗ​ជាក់ជា​មិន​ខាន​។
៧. The Amazing Spider-Man 2
រឿង​រ៉ាវ​បុរស​ពីងពាង​រូប​សង្ហា​ដែល​សម្ដែង​ដោយ​Andrew Garfieldត្រូវ​ទទួល​ភារៈ​ដ៏​ធ្ងន់ធ្ងរ​គឺ​ការពារ​រាល់​អាយុ​ជីវិត​មនុស្ស​គ្រប់​រូប​ព្រម​ទាំង​ត្រូវ​​បែងចែក​ពេលវេលា​ឲ្យ​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់​។ ទោះ​ជា​បុរស​ពីងពាង​ Jonh Parker ​បាន​សន្យា​ជាមួយ​ឪពុក​តួ​ឯក​ស្រី​ថា​នៅ​ឲ្យ​ឆ្ងាយ​ពី​នាង​ដើម្បី​សុវត្ថិភាព​នាង​ក្ដី​ ប៉ុន្តែ​ Jonh Parker ដឹង​ថា​គេ​គ្មាន​ថ្ងៃ​អាច​កាត់​ចិត្ត​ពី​ Gwen បាន​ទេ​។ ទោះ​យ៉ាង​ណា​ក្ដី​ ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​សម្បើម​មួយ​បាន​មក​ដល់​នៅ​ពេល​គេ​បាន​ជួប​ជាមួយ​សត្រូវ​ចាស់​ព្រម​ៗ​គ្នា។​តើ​រឿង​រ៉ាវ​នឹង​ត្រូវ​ជា​យ៉ាង​នោះ​គឺ​មាន​តែ​ទៅ​តាម​ដាន​ទាំង​អស់​គ្នា​ក្នុង​រោងភាពយន្ត​ប៉ុណ្ណោះ។​
៨. The Hunger Games: Mockingjay-Part I
ក្រោយពី​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​លើស​លប់​​កាល​ពី​វគ្គ​ទី​មួយ​រហូត​មាន​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​អន្តរជាតិ​ធំ​ជា​ច្រើន​រួច​មក​ “The Hunger Games” កំពុង​តែ​រៀប​ចំ​ផលិត​វគ្គ​បន្ត​បី​វគ្គ​ទៀត​​។ “The Hunger Games: Mockingjay-Part I” នឹង​ចាក់​បញ្ចាំង​ក្នុង​រោងភាពយន្ត​ក្នុង​ឆ្នាំ​២០១៤​ចំណែក​វគ្គ​បន្ត​ៗ​ទៀត​នឹង​ចាក់​បញ្ចាំង​ក្នុង​ឆ្នាំ​២០១៥​នឹង​២០១៦​បន្ត​បន្ទាប់​គ្នា​។
៩. Night At The Museum 3
តាំង​តែ​ពី​វគ្គ​ទី​មួយ​ដែល​បាន​បញ្ចាំង​កាល​ពី​ឆ្នាំ​២០០៦​មក​​រឿង​នេះ​ទទួល​បាន​ការ​គាំទ្រ​ណាស់​មិន​ថា​ក្មេង​ឬ​ចាស់​ទេ​ដោយ​សារ​តែ​រឿង​នេះ​មាន​លាយឡំ​ឈុត​កំប្លុកកំប្លែង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​សើច​ចុក​ពោះ​គ្រប់​គ្នា​។ ដូច្នេះ​ក្នុង​ឆ្នាំ​២០១៤​នេះ​តារា​ឯក​ប្រុស​ Be n Stiller នឹង​ត្រលប់​មក​សម្ដែង​ជា​អ្នក​យាម​សារៈមន្ទីរ​ឲ្យ​ទស្សនិកជន​បាន​សើច​ព្រម​ៗ​គ្នា​ម្ដងទៀត។
១០. The Hobbit : There and Back Again
ភាពយន្ត​ដែល​ថត​ចេញ​ពី​ប្រលោមលោក​J.R.R. Ttolkein មិន​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ទស្សនា​អស់​សង្ឃឹម​ឡើយ​ព្រោះ​ថា​គ្រប់​ឈុត​គ្រប់​ឆាក​ដែល​ថត​ចេញ​មក​គឺ​ស្រស់​ស្អាត​ដូច​បាន​ពិពណ៌នា​ក្នុង​សៀវភៅ​ពិតៗ​សូម្បី​តែ​អ្នក​ដែល​បាន​អាន​សៀវភៅ​រួច​ហើយ​ក៏​នៅ​តែ​អត់​ទ្រាំ​មិន​ទៅ​ទស្សនា​មិន​បាន​ដែរ​។

ប្រភពពីhttp://news.sabay.com.kh:ខ្សែ​ភាពយន្ត​អភិនីហារ​​ប្រឌិត​បែប​វិទ្យាសាស្ត្រ​ “Thor: The Dark World” ​បន្ត​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​សម្រាប់​សប្ដាហ៍​ទី​ពីរ​នៅ​ Box Office ​អាមេរិក​ជា​បន្ត​ទៀត​ដោយ​ឈរ​កំពូល​តារាង​មិន​ព្រម​ទៅ​ណា។ ​​សម្រាប់​សប្ដាហ៍​ទី​ពីរ​នេះ​​ភាពយន្ត​វីរបុរស​ញញួរ​ទិព្វ​រក​ចំណូល​បាន​ ៣៨,៥ ​លាន​ដុល្លារ ​ខណៈ​ទាំង​ពីរ​សប្ដាហ៍​មក​នេះ​រក​ចំណូល​បាន​ដល់​ទៅ ​១៤៧ ​លាន​ដុល្លារ (គិត​​តែ​ក្នុង​សហរដ្ឋ​អាមេរិក​មួយ)។ ​
ខ្សែ​ភាពយន្ត​ដែល​ឈរ​ចំណាត់ថ្នាក់​ទី​ ២ ​គឺ​បាន​ទៅ​លើ​ភាពយន្ត​កំប្លែង​បែប​មនោសញ្ចេតនា ​”Best Man Holiday” ​ដោយ​រក​ចំណូល​បាន​ ៣០,៦ ​លាន​ដុល្លារ។ ​ដោយ​ឡែក​ ភាពយន្ត​កំប្លែង​ដែល​ចូលរួម​សម្ដែង​ដោយ​តារា​ជើង​ចាស់ ​Robert De Niro, Morgan Freeman, Michael Douglas and Kevin Kline ​គឺ “Last Vegas” ​តាម​ពី​ក្រោយ​ក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី ៣ ​​ដោយ​បាន​ចំណូល ៨,៨៥ ​លាន​ដុល្លារ។ ​ទន្ទឹម​គ្នា​នេះ​ដែរ ​​”Free Birds” ​(៨,៣ ​លាន​ដុល្លារ) ​និង ​”Jackass Presents” Bad Grandpa” (៧,៦៧ ​លាន​ដុល្លារ) ​​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៤ ​និង​លេខ ៥ ​បន្តបន្ទាប់​គ្នា៕

ប្រភពពីhttp://news.sabay.com.kh:កើត​ចេញ​ពី​គ្រួសារ​ជា​អ្នក​មើល​ថែ​រក្សារ​ពូជ​​ដំរីដ៏​កម្រ​​ Kham បាន​ចាត់​ទុក ​Khon (ពូជ​ស្ដេច​ដំរី​ដែល​នៅ​សល់​តែ​មួយ​ក្បាល​គត់ក្នុង​ប្រទេស​ថៃ​ ) ជា​បង​ប្រុស ហើយ​ស្រលាញ់​ដំរី​នោះ​ស្មើ​នឹង​ជីវិត​របស់​ខ្លួន។ ដោយ​សារ​តែ​ពូជ​ដំរី​ប្រភេទ​នេះ ពិបាករក​   Khon បាន​ក្លាយ​ជា​មុខ​សញ្ញា​ជួញដូរ​សត្វ​ដំរី​ដ៏​ធំ​មួយ ពី​អ្នក​ជំនួញ​ក្រៅ​ស្រុក។
មិន​យូរ​ប៉ុន្មាន​ក្រុម​អ្នក​ជំនួញ​ទុច្ចរិត​បាន​ទៅ​ដល់​ផ្ទះ Kham ដើម្បី​សុំ​ទិញ Khon យក​ទៅ​លក់​ឱ្យ​ជន​បរទេស។ បើ​ទោះ​ជា​លុយ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ដំរី​មួយ​ក្បាល​នេះ​​ត្រូវ​បាន​ចាត់​ទុក​​​ស្មើ​នឹង​ជីវិត​របស់​ Kham (​ តួឯក​កែង​ឆេះ​ជង្គង់​ហោះ) ។ មិន​ត្រឹម​តែ​បដិសេធ​មិន​លក់​ដំរី​នោះ​ទេ Kham ថែម​ទាំង​ព្រលយ​ពាក្យ​ដាក់​ឈ្មួញ​ទាំង​នោះ​ថា ” ដំរី​មួយ​ក្បាល​នេះ គឺ​ស្មើ​នឹង​ជីវិត​ម៉ែឪ​លោក​ឯង ! បើ​ហ៊ាន​ប៉ះ​វា​ទៀត ខ្ញុំ​ធាក់​លោក​ភ្លាម”។
ដើរ​ផ្លូវ​ត្រង់​មិន​បាន ក្រុម​ឈ្មួញ​ទាំង​នោះ​ក៏​ចាប់​ផ្ដើម​ដើរ​ផ្លូវ​អាក្រក់ ដោយ​លួច​ចាប់​យក​ដំរី (​ Khon) ចេញ​ពី​ផ្ទះ​ Kham ខណៈ​ដែល​អ្នក​កំពូល​ក្បាច់​គុន​មួយ​នេះ រវល់​ទៅ​ជួយ​លើក​ផ្លែដូង​​យក​ទៅ​លក់​ឱ្យ​ប្រជាជន​ក្នុង​ភូមិ។
ការ​បាត់​ខ្លួន​របស់ Khon បាន​ធ្វើ​ឱ្យ​អ្នក​ប្រដាក់​កែង​ឆេះ​ជង្គង់​ហោះ​នេះ ចាប់​ផ្ដើម​បេសកកម្ម​ដើរ​ស្វែង​រក​ដំរី​ដែល​មាន​តម្លៃ​ស្មើ​ជីវិត​របស់​ខ្លួន នៅ​ទី​ក្រុង​បាងកក។ ឆាក​ឈុត​វាយ​ប្រហារ​របស់​តារា​សម្ដែង​ក្បាច់​គុន​រូប​នេះ ក៏​ចាប់​ផ្ដើម​នាពេល​នោះ​ដែរ។ ចង់​ដឹង​សាច់​រឿង​បន្ទាប់ កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា នៅ​រោង​កុន​លំដាប់​អន្តរជាតិ Platinum Cineplex ផ្សារ​ទំនើប​សូរិយា​ជាន់​ទី ៥។
Tom-Yum-Goong 2 ចាប់​ផ្ដើម​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃនេះ​តទៅ​ហើយ !
តំណភ្ជាប់ទំព័រព័ត៌មាន៖ កោះសន្តិភាព, ព័ត៍មានដើមអំម្ពិល, ភ្នំពេញប៉ុស្ត៍, កម្ពុជាថ្មី, ព័ត៌មានសុខភាព, ព័ត៌មានដើមស្វាយ, EVERYDAY.COM.KH, CAMBODIA NEWS, KHMERLOAD, LOOKING TODAY, វិទ្យុអាស៊ីស៊េរី, SABAY, WATCH MOVIE ONLINE, ប្រវត្តិសាស្រ្តខ្មែរ,