សង្កេតឃើញបច្ចេកវិទ្យានៅលើ Smartphone ក្នុងឆ្នាំ២០១៣ នេះ ពិតជាមានការអភិវឌ្ឍន៍ខ្ពស់ជាងឆ្នាំមុនៗមែន។ ជាក់ស្ដែង ទូរទស្សន៍ និងទូរសព្ទអេក្រង់កោង Galaxy Round បច្ចេកវិទ្យាបំបាត់ស្នាមឆ្កូត (self healing) មាននៅលើ LG G Flex មុខងារដោះសោទូរសព្ទដោយស្កេនម្រាមដៃ (Touch ID) មាននៅលើ iPhone 5S ដ៏ដូចជាជំនាន់ CPU ប្រភេទ Coprocessor ជួយឱ្យល្បឿនទូរសព្ទកាន់តែលឿន។ ទន្ទឹមនោះ គេហទំព័រ venturebeat បានចាត់ចំណាត់ថ្នាក់ Smartphone ល្អបំផុតទៅតាមប្រភេទផ្សេងគ្នាដូចជា៖
@ HTC One និង iPhone 5S ជាប់ជាកំពូល Smartphone ល្អបំផុតលើមានសមត្ថភាព hardware ខ្ពស់
iPhone 5S
HTC One
@ Moto G និង iPhone 5C ជាប់ជា Smartphone មានតម្លៃធូរថ្លៃ
iPhone 5c
Moto G
@ Moto X ជាប់ជា Smartphone ដែលទទួលបានការច្នៃប្រឌិតខ្ពស់បំពាក់បច្ចេកវិទ្យា voice command
Moto X
@ Nexus 5 ជាប់ជា Smartphone ដែលមានការលក់ល្អបំផុត ជាមួយតម្លៃសមរម្យ
Nexus 5
@ Lumia 1020 ជាកំពូល Smartphone របស់ Nokia ដែលមានសមត្ថភាពកាមេរ៉ាខ្ពស់ដាច់គេ
Lumia 1020
ប្រភពពីៈhttp://news.sabay.com.kh
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
Thursday, December 26, 2013
Thursday, December 26, 2013
Unknown
Microsoft ក្រោយពីប្រកាសជាសាធារណៈ ថា នឹងចោល Windows XP ចាប់ពីថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៤ ខាងមុខ ឥឡូវនេះតួលេខអ្នកប្រើបានស្រកចុះមកនៅត្រឹមតែ ១៨,៥៣% ទូទាំងពិភពលោក។ Microsoft បានព្យាយាមណែនាំឱ្យអតិថិជនរបស់ខ្លួនរួសរាន់ប្ដូរពី Windows XP ទៅប្រើ Operating System ជំនាន់ថ្មីមាន Windows 7, 8 ឬ 8.1 ព្រោះឆាប់ៗខាងមុខនឹងឈប់ផ្ដល់កញ្ចប់ update ដល់ OS មួយនេះតទៅទៀតហើយ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវ StatCounter បានឱ្យដឹងថា Windows XP នៅពេលនេះ មានចំណែកទីផ្សារត្រឹម ១៨%ប៉ុណ្ណោះ។ នេះគឺមានការធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងចំណែកទីផ្សារអ្នកប្រើប្រាស់កាលពីខែមិថុនាកន្លងទៅមានរហូត ៣៧,១៧%។ ទោះជាយ៉ាងណា ពុំមានអ្វីចម្លែកទេ ព្រោះ Windows ជំនាន់ថ្មី (Windows 8, 8.1) របស់ Microsoft គឺពិតជាមានលក្ខណៈ ពិសេស ទាំងរូបរាងឌីហ្សាញស្រស់ស្អាត និងមានដំណើរការល្អប្រសើរជាង OS មុន ធ្វើឱ្យអតិថិជនចាប់អារម្មណ៍ចង់ឃើញចង់ប្រើជាខ្លាំង។
តាមក្រាបឃើញចំណែកទីផ្សារ Windows 7 ខ្ពស់ជាងគេ ក្ដាប់បានរហូតដល់ ៥១,៣៣% ខណៈ Windows 8 បាន ៧,៥៤ តិចជាង Windows XP នៅឡើយ៕
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Unknown
ការធ្លាក់ថ្លៃយ៉ាងខ្លាំងរបស់ Lumia 1020 អ្នកណាក៏ភ្ញាក់ផ្អើលដែរ។ ភ្ញាក់ផ្អើលគឺដោយសារតែទូរសព្ទស៊េរីថ្មីមួយនេះ Nokia ទើបតែសម្ពោធលក់លើទីផ្សារតែប៉ុណ្ណោះ ហើយក៏មានអតិថិជនចាប់អារម្មណ៍ទូរសព្ទស៊េរីទំនើបនេះច្រើនផងដែរ។
ក្រៅពី Lumia 1020 ធ្លាក់ថ្លៃ តើហាងឆេងទូរសព្ទដទៃទៀតមានការប្រែប្រួលយ៉ាងណាខ្លះ? សូមមើលហាងឆេងតម្លៃទូរសព្ទនៅថ្ងៃនេះ។
បញ្ជាក់៖ តម្លៃខាងលើនេះ រួមទាំងតម្លៃមិនមានប័ណ្ណធានា (ពណ៌ក្រហម) គ្រាន់តែជាតម្លៃប្រហាក់ប្រហែល និងអាចមានការប្រែប្រួលភ្លាមៗ អាស្រ័យតាមទីផ្សារបន្ទាប់ពីការចុះផ្សាយនេះ។
ប្រភព ៖ ហាងលក់ទូរសព្ទដៃសុខលី និង ហាងលក់ទូរសព្ទស្រីអូន
Thursday, December 26, 2013
Unknown
ឆ្នាំ ២០០២ ពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលរថយន្តស្នាដៃកូនខ្មែរដំបូងបានលេចរូបរាងគួរឲ្យភ្ញាក់ផ្អើល។ អង្គរ ២០០៣ ជាឈ្មោះដែលគេប្រសិទ្ធិនាមហៅរថយន្តដំបូងរបស់ខ្មែរ ដែលបង្កើតឡើងក្រោមគំនិតច្នៃប្រឌិតរបស់កូនខ្មែរមួយរូបគឺលោក ញាន ផល្លិក។
ពលរដ្ឋកម្ពុជាមិនដែលនឹកស្មានថា កូនខ្មែរអាចមានសមត្ថភាពផលិតរថយន្តបានដោយខ្លួនឯងនោះ ទេ ទោះបីវានៅមិនទាន់មានភាពទំនើបដូចរថយន្តនាំចូលក៏ដោយ។ ប៉ុន្តែនេះអាចចាត់ទុកថាជាការបោះជំហានមួយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មរថយន្តនៅក្នុងប្រទេសកម្ពុជា។
ក្រោយការបញ្ចេញរថយន្តអង្គរស៊េរីដំបូង ២០០៣ រថយន្តអង្គរស៊េរី ២០០៤ ក៏បានបង្ហាញរូបរាង។ ប៉ុន្តែអ្វីគួរឲ្យចាប់អារម្មណ៍ខ្លាំងគឺម៉ូដែលអង្គរ ២០១០ ដែលជារថយន្តអង្គរជំនាន់ទី ៣ ត្រូវបានគេអភិវឌ្ឍកាន់តែទំនើប។ ទំនើបត្រង់ថា រថយន្តនេះមិនប្រើកូនសោទេគឺប្រើកាតស៊កបញ្ចូលដើម្បីបញ្ឆេះ។ ទ្វារថយន្តទៀតសោត បញ្ជាដោយប្រើសំឡេង ហើយដំបូលអាចលើកចុះឡើងបានដោយស្វ័យប្រវត្តិ។ អ្វីដែលកាន់ប្លែកនោះត្រង់ថា រថយន្តអង្គរម៉ូដែល ២០១០ នេះអាចស្ដាប់តន្ត្រីដោយតភ្ជាប់ជាមួយទូរសព្ទដៃយ៉ាងអស្ចារ្យថែមទៀតផង។
រហូតដល់ឆ្នាំ ២០១៣ រថយន្តអង្គរម៉ូដែលថ្មីមួយទៀតគឺ «អង្គរ EV ២០១៣» ក៏ត្រូវបើកសម្ពោធនិងបង្ហាញរូបរាងយ៉ាងឧឡារិក ក្រោមការចូលរួមសាទរពីពលរដ្ឋខ្មែរនិងភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។
«អង្គរ EV ២០១៣» ពិសេសទាំងរូបរាងនិងបច្ចេកវិទ្យា។ អង្គរ EV (Electronic Vihecle) ២០១៣ ជាប្រភេទរថយន្តមិនប្រើប្រេងឥន្ធនៈ ដំណើរការដោយថាមពលអគ្គិសនី។ រថយន្តដ៏ទំនើបស៊េរីថ្មីនេះ មានសមត្ថភាពមិនចាញ់រថយន្តទំនើបនាំចូលពីបរទេសមួយចំនួននោះទេ។
កន្លងទៅលោក ញាន ផល្លឹកបានបញ្ជាក់ថា មូលហេតុដែលលោកមានគំនិតចង់បង្កើតរថយន្តអង្គរនេះឡើង គឺដើម្បីទុកស្នាដៃទាំងនេះដល់កូនខ្មែរជំនាន់ក្រោយ និងដើម្បីបង្ហាញពិភពលោកថាកូនខ្មែរមានសមត្ថភាពអាចផលិតរថយន្តបានដោយខ្លួនឯង តាមធនធានកម្រដែលខ្លួនមានមិនឲ្យចាញ់បរទេសនោះទេ។ ការណ៍មានរថយន្តផលិតក្នុងស្រុកលើកដំបូងនេះ ក៏អាចជួយជំរុញនិងបំផុសដល់ការអភិវឌ្ឍវិស័យរថយន្តនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀតនាពេលអនាគត។
ជាមួយការសម្រេចបានសមិទ្ធផលដ៏គួរឲ្យកោតសរសើរនេះ ស្នាដៃផលិតរថយន្តរបស់លោកនេះត្រូវបានគេទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ ហើយបណ្តាញសារព័ត៌មានធំៗនៅលើសាកលលោកក៏បានចាប់អារម្មណ៍ និងយកមកចុះផ្សាយព័ត៌មានជាហូរហែ។
កាន់តែអស្ចារ្យថែមទៀត ថ្មីៗនេះ ស្ថាបនិករថយន្តអង្គរលោក ញាន ផល្លឹកបានបង្ហើបឲ្យដឹងថា នៅដើមឆ្នាំ ២០១៤ រថយន្តអង្គរម៉ូដែលថ្មីមួយទៀត នឹងលេចរូបរាងជាមួយការ Update រូបរាងនិងការបំពាក់បច្ចេកវិទ្យាកាន់តែទំនើប សម្រាប់បង្ហាញដល់សាធារណជន។
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Unknown
សារព័ត៌មានអន្តរជាតិមិនតិចទេ ដែលចេញផ្សាយថា HP ទំនងជាងាកមកផលិតកម្មSmartphone របស់ខ្លួនវិញបន្ទាប់ពីផ្អាកមួយរយៈធំតាំងពីឆ្នាំ ២០១០មក។ ជាក់ស្ដែងgmsarena បានរាយការណ៍ទៀតថា ក្រុមហ៊ុនផលិតកុំព្យូទ័ររបស់សហរដ្ឋអាមេរិក Hewlett-Packard អាចនឹងផលិតSmartphone កូនកាត់Tablet ដំណើរការដោយAndroid ដែលមានអេក្រង់ចន្លោះពី ៦ ទៅ ៧ អ៊ីញ។ Phablet នេះស្ថិតក្នុងតម្លៃប្រកួតប្រជែង អាចចន្លោះពី២០០ ទៅ ២៥០ដុល្លារអាមេរិក។
ពាក្យចចាមអារ៉ាមជុំវិញ ការកែនកងទ័ពថ្មី ត្រៀមខ្លួនប្រយុទ្ធដណ្ដើមចំណែកទីផ្សារSmartphone អន្តរជាតិដែលកំពុងស្ថិតក្រោមនឹមត្រួតត្រារបស់Apple និងSamsung បន្ទាប់ពីបរិមាណទាំងកុំព្យូទ័រលើតុ និងយួរដៃ ធ្លាក់ចុះយ៉ាងគំហុក តាមរយៈការជ្រៀតជ្រែករបស់Tablet ជាពិសេស iPad របស់Apple។
gmsarena ដដែលបានចង្អុលពីទិសដៅទីផ្សាររបស់Phablet ដែលកំពុងតែស្ថិតក្នុងគម្រោងយ៉ាងស្រពិចស្រពិលមិនទាន់មានការស្រាយបញ្ជាក់ណាមួយពីHP ខ្លួនឯងថា Smartphone អេក្រង់ធំចន្លោះពី ៦ ទៅ ៧អ៊ីញនេះ ក្រុមហ៊ុនគ្រោងបុកទីផ្សារប្រទេសដែលមានប្រជាជនច្រើន (តម្រូវការខ្ពស់) មាន ចិន ឥណ្ឌា ហ្វីលីពីន និងបណ្ដាប្រទេសមួយចំនួនទៀត។
ទោះបីកើតមានមន្ទិលសង្ស័យច្រើនយ៉ាងណាក្ដី ក៏មិនទាន់មានប្រភពណាមួយលាតត្រដាងពីលក្ខណៈសម្បត្តិ (spec) លំអិតក្រៅពីទំហំអេក្រង់ទេ។
ចាំមើល បើHP ចេញSmartphone តម្លៃទាបមែននោះ តើលក្ខណៈពិសេសមានអ្វីខ្លះ?
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Unknown
ពិតជាគួរឲ្យចាប់អារម្មណ៍សម្រាប់ហាងឆេងទូរសព្ទថ្ងៃនេះ ខណៈដែលទូរសព្ទស៊េរីថ្មីៗរបស់ក្រុមហ៊ុននានាហាក់នៅទ្រឹង តែបែរជា Lumia 1020 របស់ Nokia បានធ្លាក់ថ្លៃយ៉ាងខ្លាំងទៅវិញ។
Lumia 1020 ដែលល្បីខ្លាំងខាងកាមេរ៉ាបានធ្លាក់នៅសល់តែប្រហែល ៧៦០ ដុល្លារតែប៉ុណ្ណោះ ខណៈដែលសប្តាហ៍មុនតម្លៃលក់ជាង ៨០០ ដុល្លារ។ នេះបើផ្អែកហាងឆេងតម្លៃលក់នៅហាងសុខ លី។ Lumia 1020 ត្រូវ Nokia ចាត់ទុកថាជាអាវុធដ៏មុតស្រួចដើម្បីយកទៅតតាំងផលិតផលគូប្រជែងដូចជា Galaxy S4 របស់ Samsung និង iPhone 5S របស់ Apple។
ទោះបី Lumia 1020 បានធ្លាក់ថ្លៃយ៉ាងគំហុកបែបនេះក្តី ប៉ុន្តែបើធៀបគូប្រជែងដូចជា Galaxy S4 របស់ Samsung តម្លៃនៅតែខ្ពស់ជាង ដោយ Galaxy S4 ត្រូវគេដាក់លក់ក្នុងតម្លៃជាង ៥៥០ ដុល្លារប៉ុណ្ណោះ។ យ៉ាងណា តម្លៃនេះហាក់កំពុងតែប្រជែងទូរសព្ទស៊េរីថ្មី iPhone 5S របស់ Apple ដែលទំហំ 16 GB ត្រូវលក់ក្នុងតម្លៃជាង ៧២០ ដុល្លារ។
សម្រាប់ហាងឆេងតម្លៃទូរសព្ទថ្មីៗគ្រប់ស៊េរីគ្រប់ម៉ាកដទៃទៀត សូមរង់ចាំនៅពេលបន្តិចទៀតនេះ។
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Unknown
កូនទោលធំធាត់ឡើងតែជាមួយឪពុកម្ដាយគេមិនថាប្រដាប់ប្រដាក្មេងលេងសំលៀកបំពាក់នំចំណីគឺ គេជាម្ចាស់កម្មសិទ្ធិតែម្នាក់ឯងដោយមិនចាំបាច់ខ្វល់ដណ្ដើមឬឈ្លោះគ្នាជាមួយបងប្អូនទេ។ គិតទៅជីវិតជាកូនទោលពិតជាប្រសើរម៉្យាង តែក៏ឯកោដែរ។ ក្នុងនោះមានតារាចម្រៀងK-pop ល្បីៗមួយចំនួនជាកូនទោលក្នុងគ្រួសារដែរ។ តើពួកគេជានរណាខ្លះ?
១. Victoriaប្រធានក្រុមចម្រៀងF(X)
២.Yura តារាចម្រៀងក្រុមGirl’s Day
៣. Minសមាជិកក្រុមmissA
៤. Gyuri និងNicole សមាជិកក្រុមKara
៥.Yoobin និងSunye សមាជិកក្រុមWonder Girls
៦.Lizzy និងNanaសមាជិកក្រុមAfter School
៧. Eunjung សមាជិកក្រុម T-ara
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Unknown
មួយឆ្នាំ ២០១៣ ដែលជិតនឹងដាច់នាប៉ុន្មានថ្ងៃទៀតមានរឿងរ៉ាវជាច្រើនកើតឡើងក្នុងរង្វង់សិល្បៈអន្តរជាតិ។ Sabay សូមលើកយកតែរឿងរ៉ាវបែកបាក់របស់ស្នេហាតារាល្បីៗមកបង្ហាញឲ្យប្រិយមិត្តដឹងតែប៉ុណ្ណោះ ព្រោះស្នេហារបស់អ្នកទាំងនោះត្រូវមហាជនមើលឃើញថា ផ្អែមមិនគួរឲ្យជឿថា មានថ្ងៃប្រាសចាកចោលគ្នាទាល់តែសោះ។ តោះមើលមុខពួកគេ!
Khloe Kardashian និង Lamar Odom
អាពាហ៍ពិពាហ៍បួនឆ្នាំរបស់ប្អូនស្រី Kim Kardashian និងតារាបាល់បោះ Lamar បានឈានដល់ផ្លូវបំបែកកាលពីថ្ងៃទី ១៣ ធ្នូ ក្រោមហេតុផលថា រស់នៅមិនចុះសម្រុងនឹងគ្នា។
Miranda Kerr និង Orlando Bloom
តារាទាំងពីរគឺជាគូស្នេហ៍ហូលីវូដដែលគេតែងសរសើរថា សក្ដិសមនឹងគ្នាឥតទាស់។ ទោះជាចំណងស្នេហ៍របស់ពួកគេទទួលបានកូនប្រុសអាយុ ២ ឆ្នាំ ជាចំណងដៃក៏មិនអាចស្រោចស្រង់សម្ពន្ធភាពរបស់អ្នកទាំងពីរបានដែរ។ ក្រោយបែកគ្នាបានបន្តិចតារាម៉ូដែល Miranda Kerr បានទាក់ទងជាមួយមហាសេដ្ឋីអូស្ត្រាលីដែលទើបលែងលះប្រពន្ធនឹងកូនបីនាក់ដូចគ្នា។
Miley Cyrus និង Liam Hemsworth
តារាចម្រៀងស្រីដែលប្ដូរអត្តចរិតប្លែកៗមួយរយៈចុងក្រោយនេះ បានផ្ដាច់ពាក្យជាមួយគូដណ្ដឹងគឺតារាសម្ដែង Liam Hemsworthមួយខែ បន្ទាប់ពីការសម្ដែងដ៏រោលរាលរបស់នាងនៅក្នុងកម្មវិធី MTV Video Music Awards ដែលបានទទួលការរិះគន់យ៉ាងចាស់ដៃពីបណ្ដាញសារព័ត៌មាន។
Taylor Swift និង Harry Styles
ទោះជាអាជីពជាតារាចម្រៀង Taylor Swift ឈានដល់ចំណុចកំពូលក្ដី តែរឿងស្នេហាសម្រាប់នាងគឺមិនសូវកាក់កបទាល់តែសោះ។ និយាយឲ្យខ្លី នាងមានមិត្តប្រុស ៧ នាក់ ហើយ តែចុងក្រោយនៅតែបែកបាក់ដដែល។ មិត្តប្រុសចុងក្រោយគឺ Harry Styles តារាចម្រៀងក្រុម One Direction បានបោះបង់នាងចោល ធ្វើឲ្យនាងខូចចិត្តរហូតសរសេរបទចម្រៀងថ្មីមួយបទទៀតគឺបទ “I Knew You Were in Trouble”។
Britney Spears និង Jason Trawick
តារាទាំងពីរបានទាក់ទងគ្នាតាំងពីឆ្នាំ ២០០៩ មក។ តែផ្លូវបំបែករបស់អ្នកទាំងពីរបានលេចចេញជារូបរាងឡើងនៅពេល Britney បាននិយាយនឹងទស្សនាវដ្ដី People ថា៖ “Jason និងខ្ញុំបានសម្រេចចិត្តផ្ដាច់ពាក្យនឹងគ្នា។ ខ្ញុំនឹងនៅតែរាប់អានគាត់ ហើយនៅតែជាមិត្តល្អនឹងគ្នា”។
Justin Bieber និង Selena Gomez
ការបែកគ្នារបស់តារាវ័យក្មេងទាំងពីរជារឿងដ៏រសើបក្នុងពិភពសិល្បៈអន្តរជាតិ។ មូលហេតុដែលនាំឲ្យអ្នកទាំងពីរសម្រេចដើរផ្លូវរៀងខ្លួនត្រូវមតិភាគច្រើនថា ផ្ដើមចេញពីការប្រចណ្ឌ។ ជារឿយៗ Justin Bieber ហាក់មានទំនាក់ទំនងជាមួយស្រីក្មេងៗ។ ចាប់តាំងពីបែកគ្នាមក JB ហាក់ធ្វើរឿងប្លែកៗ មិនសមរម្យដែលតែងតែធ្វើឲ្យរូបគេហ៊ុមព័ទ្ធដោយរឿងអាស្រូវឥតដាច់។
George Clooney និង Stacy Keibler
ទោះជា Stacy Keibler ជោគជ័យក្រាស់ក្រែលក្នុងអាជីពជាតារាម៉ូដែលក្ដី តែនាងនៅតែមិនអាចយកឈ្នះចិត្ត Clooney ជានារីចុងក្រោយរបស់តារា ៥២ ឆ្នាំនេះបានដដែល។ ទីបំផុតពួកគេនៅតែដាច់គ្នាក្នុងនាមជាគូស្នេហ៍។
Robert Pattinson និង Kristen Stewart
ការបែកបាក់របស់គូស្នេហ៍តួឯករឿងល្បី “Twilight” បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដល់បណ្ដាអ្នកគាំទ្រ និងសាធារណជន។ ភាពប្រេះស្រាំនេះផ្ដើមចេញដំបូងដោយសារតារាស្រី Kristen Stewart លួចទាក់ទង និងថើបជាមួយបុរសខាងក្រៅ។ កាន់តែច្បាស់គឺ នៅពេលខួបកំណើតរបស់នាង Pattinson មិនបានបង្ហាញខ្លួននោះទេ។ បន្ទាប់ពីនោះ តារាស្រីដ៏ស្រស់ស្អាតរូបនេះបានប្រកាសសូមទោសជាសាធារណៈដល់ Pattinson ដោយនិយាយថា នាងមិនអាចរស់នៅដោយគ្មានគាត់បានទេ។ តែមួយរយៈចុងក្រោយ ហាក់មានសញ្ញាណបង្ហាញថា ពួកគេលួចទាក់ទងគ្នាស្ងាត់ៗវិញហើយ។ ចាំមើលថា ពួកគេអាចត្រឡប់ទៅជានាគ្នាវិញដែរឬអត់?
Ryan Seacrest និង Julianne Hough
ពិធីករដ៏ល្បីល្បាញរបស់កម្មវិធី American Idol លោក Ryan Seacrest បានចែកផ្លូវគ្នាជាមួយមិត្តស្រីរយៈពេលពីរឆ្នាំទាល់តែបាន ដោយសំអាងទៅលើហេតុផលថា មមាញឹកនឹងការងារខ្លាំងគ្មានពេលសម្រាប់នាង។
ក្នុងចំណោមគូស្នេហ៍ខាងលើ តើគូស្នេហ៍ណាខ្លះដែលប្រិយមិត្តចង់ឲ្យត្រឡប់ជួបជុំគ្នាវិញ?
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Unknown
Justin Bieberតារាចម្រៀងសម្បូរបញ្ហាប៉ុន្តែក៏ជាទីពេញនិយមសម្រាប់យុវវ័យកាលបានធ្វើឲ្យប្រិយមិត្តគាំទ្ររូបគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគេបានបង្ហោះសារក្នុងបណ្ដាញTwitterផ្ទាល់ខ្លួនថាគេចូលនិវត្តន៍ជាផ្លូវការហើយ។
ថ្ងៃទី២៥ខែធ្នូម្សិលមិញនេះម្ចាស់បទ”Baby”បានបង្ហោះសារក្នុងបណ្ដាញTwitterនៅម៉ោងប្រមាណជា១២និង២០នាទីក្នុងប្រទេសកម្ពុជាដើម្បីបញ្ជាក់អះអាងសំដីរបស់គេដែលបានប្រកាសកាលពីសប្ដាហ៍មុនរឿងគេលាឈប់ពីវិស័យសិល្បៈ។
បើមើលតាមការរៀបរាប់ក្នុងសារដែលគេបានបង្ហោះតារារូបនេះហាក់នឿយណាយនឹងជីវិតដែលឡោមព័ទ្ធទៅដោយអ្នកកាសែតដែលតែងតែចុះផ្សាយព័ត៌មានមិនពិតពីរូបគេប៉ុន្តែគេមិនដែលចុះចាញ់ទេហើយគេក៏គ្មានថ្ងៃចាកចេញពីអ្នកគាំទ្រទាំងអស់គ្នាដែរ។
Jusitn Bieberក៏បាននិយាយដែរថា”សូមឲ្យស្រលាញ់គ្នាអភ័យទោសឱ្យគ្នាដូចជាព្រះជាម្ចាស់អត់ទោសឲ្យយើងតាមរយៈថ្ងៃបុណ្យគ្រិស្តស្មាស់ខ្ញុំនឹងទីនេះជារៀងរហូត”។
កាលពីថ្ងៃទី១៩កន្លងទៅតារាវ័យក្មេងរូបនេះបានប្រកាសក្នុងកម្មវិធីផ្សាយផ្ទាល់ក្នុងវិទ្យុមួយនៅឡូសអែនជឺឡែសថាគេនឹងឈប់ច្រៀងចម្រៀងបន្តទៀតហើយក្រោយពីចេញអាល់ប៊ុមថ្មីឈ្មោះ”Journals ”រួច។
ពេញមួយឆ្នាំ២០១៣Justin Bieberរងព័ត៌មានអាស្រូវមិនលោះពេលលើទំព័រមុខសារព័ត៌មានមិនថាទៅចូលរួមកម្មវិធីតន្ត្រីយឺតពេលជុះនោមដាក់ធុងទឹកហាងអាហារសរសេរសារលើមហាកំផែងមិនតែប៉ុណ្ណោះថែមទាំងប៉ះទង្គិចជាមួយអ្នកកាសែតជាច្រើនដងក្នុងអំឡុងពេលប្រគំតន្ត្រីBelieveដែលរឿងនេះគេទទួលរងការរិះគន់ពីអ្នកសារព័ត៌មាននិងអ្នកលេងអ៊ីនធឺណិតជាច្រើនថែមទៀតចំពោះការប្រព្រឹត្តខ្លួននិងអាកប្បកិរិយាមិនសមរម្យ៕
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Unknown
ប្រភពពីសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងបានរាយការណ៍ថា លោកគីម ជុងអ៊ុនបានប្រកាសជាសាធារណៈកាលពីម្សិលមិញដល់យោធាខ្លួនឲ្យត្រៀមខ្លួនប្រយុទ្ធនៅក្នុងសមរភូមិ ហើយថា សង្គ្រាមមួយនឹងផ្ទុះឡើងដោយគ្មានការជូនដំណឹងជាមុន។
សូមចុចអាន៖ កូរ៉េខាងជើងផ្តុំទ័ព ខណៈកូរ៉េខាងត្បូងប្រកាសប្រុងជើងការខ្ពស់
ការប្រកាសរបស់លោកបានធ្វើឡើងបន្ទាប់ពីមានភាពតានតឹងជាថ្មីលើឧបទ្វីបកូរ៉េក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ជុំវិញចំណាត់ការរបស់ប្រមុខរដ្ឋក្មេងខ្ចីមួយនេះលើការកាត់ទោសប្រហារជីវិតឪពុកមារបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ។
តាមសារព័ត៌មានផ្លូវការរបស់រដ្ឋបានបញ្ជាក់ថា លោកគីម ជុងអ៊ុនបានធ្វើដំណើរទៅទីបញ្ជាការអង្គភាពកងពលធំលេខ៥២៦ នៅចំថ្ងៃបុណ្យណូអែលកាលពីម្សិលមិញ ដែលស្ថិតនៅកំពង់ផែក្រុងNampo នៅជាប់ព្រំដែនសមុទ្រប្រទេសកូរ៉េខាងត្បូង ដោយព្រមានឲ្យកងយោធានៅសមរភូមិជូមុខត្រៀមខ្លួនធ្វើសង្គ្រាម។
ពិធីសមាជជាតិកងទ័ពរបស់កូរ៉ខាងជើងកាលពីថ្មីៗកន្លងទៅនេះ
ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោនបានព្រមានពីសកម្មភាពបង្កហេតុណាមួយពីកូរ៉េខាងជើង ហើយថាកងយោធាកូរ៉េខាងត្បូងដែលមានអាមេរិកជាសម្ព័ន្ធមិត្តនឹងធ្វើការវាយបកទៅវិញ ប្រសិនបើទីក្រុងព្យុងយ៉ាងផ្ទុះសង្គ្រាមមែននោះ៕
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Unknown
យោងតាមប្រភពពីគេហទំព័រ CNN បានឲ្យដឹងថា ប្រាសាទអង្គរវត្តកម្ពុជា បានជាប់ក្នុងបញ្ជីឈ្មោះជា សម្បត្តិបេតិកភណ្ឌពិភពលោកដ៏ស្រស់ស្អាតបំផុតទាំង២០ប្រចាំឆ្នាំ២០១៣នេះ។ ការបញ្ចេញបញ្ជីឈ្មោះនេះ បានធ្វើឡើងដោយផ្អែកលើរបាយការណ៍ស្ទាបស្ទង់ និងវាយតម្លៃដោយគេហទំព័រ VeryFirstTo។
ដោយបានចំណាយថវិកាប្រមាណជា១,៥លានដុល្លារសម្រាប់ធ្វើការស្ទាបស្ទង់និងវាយតម្លៃលើសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន៩៦២ នៅទីកន្លែងផ្សេងគ្នាតាមរយៈភ្នាក់ងាររបស់ខ្លួន គេហទំព័រមួយនេះបានបញ្ជាក់ថា មានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន២០បានជាប់ឈ្មោះជាសម្បត្តិបេតិកភណ្ឌដ៏ស្រស់ស្អាតបំផុតនេះ។ ជាមោទនភាពសម្រាប់កម្ពុជាទាំងមូល ប្រាសាទអង្គរវត្តស្ថិតមានឈ្មោះក្នុងចំណោមតំបន់បេតិកភណ្ឌទាំង២០។
បញ្ជីឈ្មោះសម្បត្តិបេតិកភណ្ឌពិភពលោកទាំង២០ ខាងលើត្រូវបានធ្វើការវាយតម្លៃដោយផ្អែកទៅលើលក្ខខណ្ឌល្អទាំងប្រព័ន្ធអេកូឡូស៊ី និងទីតាំងភូមិសាស្ត្រ ស្ថាបត្យកម្មស្របតាមបទដ្ឋានសម័យទំនើប និងមានតម្លៃជាប្រវត្តិសាស្ត្រដល់មនុស្សជាតិទាំងមូល។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនអាចធ្វើចំណាត់ថ្នាក់សម្បត្តិបេតិកភណ្ឌដ៏ស្រស់ស្អាតទាំង២០ នេះតាមលំដាប់លេខរៀងនោះឡើយ ពោលគឺសម្បត្តិបេតិកភណ្ឌទាំងនេះមានភាពលេចធ្លោជាងគេ និងមានលក្ខណៈពិសេសរៀងៗខ្លួន ដែលមានប្រជាប្រិយភាពបំផុតសម្រាប់ដំណើរកម្សាន្តពីសំណាក់អ្នកទេសចរនៅជុំវិញពិភពលោក។
នេះមិនមែនលើកទី១នោះឡើយ ដែលគេហទំព័រខាងលើបានធ្វើការវាយតម្លៃលើសម្បត្តិបេតិកភណ្ឌជាច្រើននៅជុំវិញពិភពលោកដាក់ក្នុងបញ្ជីឈ្មោះសម្បត្តិបេតិកភណ្ឌដ៏ស្រស់ស្អាតបំផុតទាំង២០នេះ។ កាលពីឆ្នាំ២០១២កន្លងទៅខ្លួនក៏បានធ្វើការស្ទាបស្ទង់និងវាយតម្លៃដូចគ្នានេះ ហើយក្នុងនោះប្រាសាទអង្គរវត្តកម្ពុជាក៏បានជាប់ឈ្មោះក្នុងបញ្ជីនេះផងដែរ៕
ខាងក្រោមនេះ Sabay សូមលើកយកបញ្ជីឈ្មោះសម្បត្តិបេតិកភណ្ឌពិភពលោកទាំង៦ ក្នុងចំណោមបញ្ជីឈ្មោះសម្បត្តិបេតិកភណ្ឌពិភពលោកស្អាតបំផុតទាំង២០ ប្រចាំឆ្នាំ២០១៣៖
ប្រាសាទអង្គរវត្ត
ប្រាសាទ Acropolis ប្រទេសក្រិក
ប្រាសាទ Bagan ប្រទេសមីយ៉ាន់ម៉ា
កោះ Galápagos ប្រទេសអេក្វាឌ័រ
ប្រាសាទ Machu Picchu ប្រទេសប៉េរូ
ឧទ្យានជាតិ Yellowstone សហរដ្ឋអាមេរិក
ប្រភពពីៈhttp://news.sabay.com.kh
Thursday, December 26, 2013
Unknown
គ្រាន់តែក្រឡេកមួយភ្លែត មិត្តអ្នកអានអាចយល់ច្រឡំថា រូបភាពទាំងនេះត្រូវបានសាងសង់ឡើងពីស៊ីម៉ងត៍ឬ ថ្មធម្មតា។ក៏ប៉ុន្តែ ការពិតវាមែនដូច្នេះនោះឡើយ ពោលគឺវាជាស្នាដៃប្រសូតឡើងពីដីខ្សាច់ដែលត្រូវបានផ្តុំឆ្លាក់ធ្វើជារូបចម្លាក់ ដូចទៅនឹងរូបភាពដើមពិតៗតែម្ដង។
អ្វីដែលអាចទាក់ទាញចំណាប់អារម្មណ៍របស់ប្រិយមិត្តលើរូបចម្លាក់ទាំងនេះ គឺក្បូរក្បាច់រចនា ឆ្លាក់ចេញជារូបភាពសត្វ និងមនុស្សហាក់កំពុងមានទំនាក់ទំនងគ្នាយ៉ាងរស់រវើក មើលម្ដងហើយចង់មើលម្ដងទៀត៕
អញ្ចឹងនៅចាំអីទៀត មើលរូបភាពខាងក្រោម ហើយចូលរួមដាក់ពិន្ទុះទាំងអស់គ្នាម្តងមើល៍ ថាតើរូបភាពណាមួយដូចជាងគេ?
ប្រភពពីៈhttp://news.sabay.com.kh
ប្រភពពីៈhttp://news.sabay.com.kh
Wednesday, December 25, 2013
Wednesday, December 25, 2013
Unknown
ទើបទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ពេលនេះ ភាពយន្តខ្មែរ “GEMS ON THE RUN” ឬ “គ្រាប់ពេជ្រ ត្រៀមធ្វើសន្និសីទសារព័ត៌មានថ្ងៃស្អែកនេះហើយ។
កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅរោងភាពយន្ត The Platinum Cineplex វេលាម៉ោង ៥ល្ងាច ហើយគោលបំណងដើម្បីប្រកាសប្រាប់ដល់សាធារណជននូវព័ត៌មានសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងខ្សែរឿងដ៏គួរឲ្យចាប់អារម្មណ៍នេះ។ ជាមួយគ្នានេះ វាគ្មិនសំខាន់មួយចំនួន រួមមានអ្នកដឹកនាំរឿង តួសម្ដែង និងបុគ្គលពាក់ព័ន្ធមួយចំនួនទៀត ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Sabay ជាដើម ត្រៀមផ្តល់ចម្លើយតបទៅចម្ងល់អ្នកសារព័ត៌មាន។
“GEMS ON THE RUN” គឺជាខ្សែរឿងដំបូងបំផុតរបស់ផលិតកម្ម ៣៩១ ហើយតាមការបញ្ជាក់របស់លោក សុខ វិសាល អ្នកនិពន្ធ និងដឹកនាំរឿងនេះ បានបញ្ជាក់កន្លងមកថា “GEMS ON THE RUN” គឺរឿងដ៏ល្អមួយរបស់ខ្មែរ ជាក់ស្តែង វាបានទទួលការគាំទ្ររួចហើយ ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាកន្លងទៅថ្មីៗនេះ ដោយទស្សនិកជនបានសរសើរមិនដាច់ពីមាត់ថា “ល្អមើល” សូម្បីតែអ្នកដឹកនាំ លោក សុខ វិសាល បានអះអាងថា ការសម្រួលបច្ចេកទេសមិនទាន់រួចរាល់១០០% ក៏ដោយ។
ទន្ទឹមនឹងការទទួលបានជោគជ័យនៅជំហានដំបូងនេះ ភាពយន្តខ្មែរយើង “GEMS ON THE RUN” ឬ “គ្រាប់ពេជ្រ” គ្រោងនឹងយកទៅដាក់បញ្ចាំងនៅបរទេសថែមទៀតផង។ ដូច្នេះ ចង់ដឹងថា អ្នកនិពន្ធ មានអ្វីចង់បកស្រាយបន្ថែមក្នុងសន្និសីទសារព័ត៌មានថ្ងៃស្អែកនេះ សូមរង់ចាំតាមដានទាំងអស់គ្នា។
បន្ទាប់ពីសន្និសីទសារព័ត៌មានថ្ងៃស្អែកនេះ ហើយ “GEMS ON THE RUN” ឬ “គ្រាប់ពេជ្រ” នឹងដាក់បញ្ចាំងនៅដើមខែមករា ២០១៤ ខាងមុខ៕
ប្រភពពីៈsabay.com.kh
Wednesday, December 25, 2013
Unknown
មានគ្រូសារជាច្រើន ចង់បានកូនប្រុស តែមិនដឹងថា ត្រូវធ្វើយ៉ាងដូចម្តេច ជាការឆ្លើយតប ទៅនិងបញ្ហានេះ មានបណ្តាសារព័ត៌មាន សុខភាពជាច្រើន បានចេញផ្សាយសេចក្តីណែនាំ របស់ខ្លូន ជួនដល់ប្រិយមិត្តអ្នកអានស្តាប់ និងអ្នកទស្សនា។ ដោយឡែកនៅក្នុងថ្ងៃនេះយើងខ្ញុំ សូមចូលរួមចំនែក ក្នុងបញ្ហានេះដែរ ដោយបានពាំនាំនូវ វិធីងាយៗតាមធម្មជាតិ ដោយមិនចាំបាច់ចំណាយថវិកា ហើយមានប្រសិទ្ធភាពខ្ពស់ តាមការសិក្សាស្រាវជ្រាវ របស់គ្រូពេទ្យជំនាញ បួនចំនុច ដូចខាងក្រោម៖
1.ត្រូវធ្វើឲ្យជាតិបាស (pH) នៅក្នុងខ្លួនធ្លាក់ចុះ
ដោយសារក្រូម៉ូសូម របស់ស្ត្រី (x) មានយុវែងជាង ក្រូម៉ូសូមរបស់បុរស (y) ដូច្នេះគេត្រូវព្យាយាម បញ្ចុះកំរិតជាតិ បាស(pH) នៅក្នុងខ្លួន ឲ្យចុះទៀប ព្រោះក្រូម៉ូសូម (y) ងាយនឹងស្លាប់ណាស់នៅកំរិត pH ខ្ពស់។ ក្រូម៉ូសូម (y) កាន់តែមានអាយុវែង ឱកាសមានកូនប្រុសកាន់តែច្រើនហើយ។
ដើម្បីបញ្ចុះកំរិត ជាតិបាស (pH) យើងត្រូវទទួលទៀនអាហារ ដែលមានកំរិតជាតិ ប៉ូតាស្យូម និង សូដ្យូមខ្ពស់ ដូចជាគ្រាប់ធញ្ញជាតិ និងបន្លែបង្កាផ្សេងៗ លើកលែងតែ ពោត។ ត្រូវជៀសវាងការ ទទួលទៀនអាហារ មានកំរិតជាតិកាល់ស្យូមខ្ពស់ដូចជា ប្រហុកនិង ទឹកដោះគោជួជាដើម។
២.ត្រូវចេះរើសថ្ងៃឡើងឋានសួគ៌
នៅចន្លោះថ្ងៃទី ១២-១៤ នៃវដ្តិរដូវរបស់ស្ត្រី ជាថ្ងៃដែលល្អបំផុត សម្រាប់បង្ករកំណើត ឲ្យបានកូនប្រុស ពីព្រោះមេជីវិតឈ្មោះ របស់បុរស មានអាយុខ្លី ហើយការបង្ករកំណើតនៅក្នុងចន្លោះថ្ងៃទាំងនេះ មានប្រសិទ្ធភាពបំផុត។
៣.ចេះជ្រើសរើសតិចនិក និងក្បាច់នៅលើក្រែ
ត្រូវជ្រើសរើសរើសយកក្បាច់ណា ដែលអាចឲ្យប្រដាប់ភេទរបស់បុរស ចាក់ទំលុះចូលទៅក្នុង ប្រដាប់ភេទ របស់ស្រីបានជ្រៅបំផុត ហើយការដែល ប្រើទិចនិកនិងក្បាច់ វាយលុកពីក្រោយ គឺវាសមស្របបំផុត សម្រាប់បង្ករកំណើត បានកូនប្រុស។
៤.ធ្វើឲ្យមេជីវិតឈ្មោល ឬទឹកកាមបុរស ធ្វើដំណើរបានលឿនទៅ រកអូវ៉ែរបស់ស្ត្រី
ពេលចេញទឹកកាម ស្ត្រីត្រូវផ្អិបជើងទាំងពីរ របស់ខ្លួឲ្យជាប់ ហើយយកខ្នើយកល់ ត្រង់ខ្នងផ្នែកខាងក្រោម ក្បែរចង្កេះ ដើម្បីឲ្យទឹកកាម របស់បុរស ធ្វើដំណើរទៅកាន់អូវ៉ែបានលឿន ទិចនិកមួយនេះ វាជួយបង្កើតឱកាស ឲ្យមានកូនប្រុសបាន៕
ប្រភពពី lookingtoday.com
Wednesday, December 25, 2013
Unknown
ការលាងមុខងហាក់បីដូចជារឿងមួយសាមញ្ញណាស់មែនទេ? អ្នកកំពុងតែធ្វើរឿងនេះអស់ជិតមួយជីវិតទៅហើយ តែវានៅតែមិនស្អាតទៀត ដូច្នេះតើមានអ្វីអាចដោះស្រាយបានទៅ?
បញ្ហានោះគឺថា អ្នកអាចធ្វើអោយមុខរបស់អ្នកមានគ្រោះថ្នាក់កាន់តែខ្លាំងថែមទៀតបើសិនជាអ្នកលាងមិនបានត្រឹមត្រូវ ព្រមទាំងចេញជាផលវិបាកមួយចំនួនទៀតដូចជា ស្បែកស្ងួត, រលាក និងឆាប់ជ្រីវជ្រួញ។ អ្វីដែលជាកំហុសច្រើនជាងគេដែលអ្នកបានធ្វើនោះគឺនៅពេលកំពុងតែសម្អាត និងរបៀបដែលអ្នកផ្លាស់ប្តូររបៀបសម្អាត។
ជ្រើសរើសផលិតផលដែលត្រឹមត្រូវ
បើយោងទៅតាមប្រភេទស្បែក អ្នកត្រូវតែជ្រើសរើសផលិតផលណាដែលមានតុល្យភាព pH ដើម្បីផ្តល់ភាពល្អឥតខ្ចោះដល់ផ្ទៃមុខ។ វេជ្ជបណ្ឌិត ហ្គ្រាវ បានណែនាំអោយប្រើផលិតផលជាប្រភេទជែល ឬហ្វូមលាងមុខសម្រាប់ប្រើលើស្បែកដែលមានជាតិប្រេកច្រើន និងក្រែមប្រភេទ Creamier សម្រាប់ស្បែកស្ងួត។ ប៉ុន្តែមិនត្រូវប្រើសាប៊ូដុំដុះឡើយ ព្រោះវាអាចធ្វើអោយស្បែកស្ងួតខ្លាំងបាន។
ចូរប្រាកដថាដៃរបស់អ្នកលាងស្អាតហើយ
ដៃដែលគគ្រិចមានន័យថា អ្នកកំពុងតែព្យាយាមសម្អាតស្បែកដើម្បីអោយស្បែកនោះគគ្រិចដែរហើយ។ ដូច្នេះចូរធ្វើយ៉ាងណាលាងសម្អាតដៃរបស់អ្នកជាមុសិន បន្ទាប់មកចាំលាងមុខតាមក្រោយ។
លាងសម្អាតកន្សែងជូតមុខ
បើសិនជាអ្នកកំពុងតែប្រើប្រាស់កន្សែងជូតមុខ ចូរប្រាកដថា កន្សែងនោះលាងស្អាតល្អដែរ។ ចូរប្រើប្រាស់កន្សែងជូតមុខដែលលាងសម្អាតរាល់ថ្ងៃនិងប្រើរបស់ថ្មីជាប់រហូតគ្រប់ពេលដែលអ្នកយកមកជូតមុខដែលលាងសម្អាតរួចហើយ។ ជាមួយដៃរបស់អ្នក អ្នកនឹងនឹងដឹងអំពីសម្ពាធដែលអ្នកនឹងប្រើប្រាស់ ប៉ុន្តែជាមួយនឹងកន្សែងជូតមុខនេះវិញ វាប្រហែលជាមានភាពគ្រើមខ្លាំងទៅវិញ។
ធ្វើអោយកក់ក្តៅ
អ្នកប្រហែលជាត្រូវការប្រើប្រាស់ទឹកក្តៅឧណ្ហៗដើម្បីអោយប្រាកដថាស្បែកមានសំណើមគ្រប់គ្រាន់ហើយ។ ដើម្បីអោយទទួលបានលទ្ធផលល្អបំផុត និងសប្បាយចិត្តនោះ ទឹកដែលប្រើប្រាស់មិនត្រូវអោយក្តៅពេក និងត្រជាក់ពេកឡើយ
មិនត្រូវជម្រុះកោសិការស្បែកចាស់ៗចោលច្រើនពេកទេ
មានមនុស្សជាច្រើនបានទៅលាងសម្អាត និងជម្រុះកោសិការស្បែកចាស់ៗចោលយ៉ាងច្រើន ដូច្នេះវេជ្ជបណ្ឌិត ហ្គ្រាវ បានដាក់បម្រាមថា អ្នកគួរតែធ្វើខ្លួនអោយសុភាពចំពោះមុខបន្តិចទៅ។ អ្នកក៏គួរតែចៀសវាងការប្រើប្រាស់ផលិតផលណាមួយដែលផ្តល់ជាគ្រោះថ្នាក់ និងមិនត្រូវជម្រុះកោសិការស្បែកចាស់ៗចោលច្រើនពេកទេ ព្រោះវាអាចធ្វើអោយខូចស្បែកបាន៕
ប្រភពពីៈhttp://health.com.kh
Subscribe to:
Posts (Atom)